Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើស្តេចនរេសួន ជាអ្នកណា ? មកពីណា ? ព្រះអង្គបានធ្វើអ្វីខ្លះ បន្ទាប់ពីព្រះអង្គបានឡើងសោយរាជ្យសម្បត្តិ ?

គ្រូបង្រៀន
History
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

ព្រះបិតារបស់ព្រះបាទនរេសួន គឺជាស្តេចសោយរាជ្យោនៅសុខោទ័យ ហើយនៅឆ្នាំ១៥៦៩ ព្រះអង្គបានជួយភូមាក្នុងការវាយលុកយកអយុធ្យា ។ បន្ទាប់ពីភូមាឈ្នះ ភូមាបានតែងតាំងបិតាព្រះបាទនរេសួនជាស្តេចទី១នៃរាជវង្សសុខោទ័យ នៅអយុធ្យា ។ បន្ទាប់ពីព្រះបិតាទ្រង់សោយទិវង្គតព្រះបាទនរេសួន បានឡើងសោយរាជ្យបន្តនឹងបានក្លាយជាស្តេចទី២នៃរាជវង្សសុខោទ័យនៅអយុធ្យា​។

បន្ទាប់ព្រះអង្គឡើងសោយរាជ្យ ព្រះអង្គបានក្លាយជាស្តេចដ៏ខ្លាំងពូកែម្នាក់ ។​ព្រះអង្គបានឲ្យកងទ័ពភូមាចាកចេញពីប្រទេសរបស់ព្រះអង្គ​ ។ នៅឆ្នាំ ១៥៧៤ព្រះបាទនរេនសួន បានលើកទ័ពវាយនៅលង្វែក តែពុំបានសម្រេចបានដកទ័ពថយទៅវិញ ។ នៅឆ្នាំ ១៥៩៣ ព្រះបាទនរេសួនបានលុកចូលលង្វែកបានសម្រេច និងបានប្រមូលជ័យភ័ណ្ឌត្រលប់ទៅអយុធ្យាយ៉ាងច្រើន ។

Share