Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើសំពៅក្រិចបុរាណដូចម្តេច ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

សំពៅដឹកទំនិញនៅសម័យបុរាណ នៅពេលខ្លះគេប្រើសម្រាប់ធ្វើចម្បាំង ។ សំពៅដំបូងមានមរាងស្មើ និងក្រអាញដែលគេអាចផ្ទុកទំនិញបានយ៉ាងច្រើន ។ ប៉ុន្តែរយៈពេលក្រោយមកគេធ្វើមុខរាងសំប៉ែតជាងមុននិងលឿនជាងមុន ។ ដោយផ្អែកលើបច្ចេកទេសសម័យនោះមិនទំនើបនិងគ្មានទំនុកចិត្ត គេមិនប្រើក្នុងសង្រ្គាមទេ ក្រោយមកគេបន្ថែមចង្វាជាច្រើនជួរ ជំនួយបន្ថែមលើក្តោងដែលអាចធ្វើឱ្យមានល្បឿនលឿនជាងមុន ។ ដោយមានការច្នៃប្រឌិត និងគំនិតរីកចំរើនលើបច្ចេកទេស គេបានអភិវឌ្ឍសំពៅឱ្យកាន់តែប្រសើរឡើងជាលំដាប់ ។ នៅសម័យបុរាណពួកក្រិចបានចូលលុកលុយអាស៊ីមីន័រសំពៅចែវចង្វាមួយជួរ តែក្រោយមកគេកែច្នៃ មកប្រើចង្វាពីរជួរវិញ ។ ចំពោះសំពៅដែលមានចង្វាបីជួរ ជាសំពៅប្រភេទធ្ងន់ដឹកកងទ័ពបានច្រើនសំរាប់ប្រើក្នុងចម្បាំង ។ នៅឆ្នាំ ៤៣០ មុនគ.ស នៅសាឡាមីណាកងទ័ពក្រិចចំនួន៣១០ នាក់ដឹននាំដោយតេមីស្តាកល បានប្រយុទ្ធឈ្នះទ័ពសត្រូវចំនួន ១២០៧ នាក់ ដោយសំពៅសត្រូវយឺតមិនអាចគេចផុតពីសំពៅក្រិចប្រភេទនេះបានឡើយ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1