Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើសំបកខ្យងមានសារៈប្រយោជន៍រឺទេ ?

គ្រូបង្រៀន
Earth
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

សំបកខ្យងជាគ្រោងឆ្អឹងផ្នែកខាងក្រៅរបស់សត្វខ្យងគ្រប់ប្រភេទពួកវាកើតមាននៅលើផែនដីប្រហែល ១០០០លានឆ្នាំមុន កំណើតមនុស្ស ។ បន្ទាប់ពីនោះនៅលើផែនដីយើងកើតមានអ្វីៗ យ៉ាងសម្បូរបែប ។ មនុស្សបុរាណបានប្រើសំបកខ្យងជំនួសសម្ភារៈច្រើនយ៉ាង ដូចជាស្លាបព្រា ចាន ថាស ។ ជាពិសេសគេប្រើជាគ្រឿងអលង្ការការមានខ្សែក ខ្សែដៃជាដើម ចំណែកសំបកខ្យងប្រភេទ ម៉្យាងនៅទ្វីបអាព្រិចគេប្រើជំនួសក្រដាសប្រាក់ ។ នៅប្រទេសកម្ពុជាយើងនៅស្រុកខ្លះប្រជាជនបានយកសំបកខ្យងលៀស គ្រំគ្រប់ប្រភេទមកដុតយកកំបោរ ដែលជាគ្រឿងផ្សំស្លាម្លូសំរាប់មនុស្សចាស់ៗ ដែលចេះពិសាស្លាម្លូ ។ ចំណែកទឹកកំបោរគេយកទៅប្រើជាប្រយោជន៍ច្រើនយ៉ាងទៀតតាមសេចក្តីត្រូវការ ។ សំបកខ្យងលៀសគ្រំសមុទ្រមានច្រើនប្រភេទណាស់គ្មានអ្នកជំនាញណាអាចស្គាល់អស់ឡើយ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1