តើសៀម និងជនជាតិថៃជាមនុស្សតែមួយ ឬយ៉ាងណាមកគ្រប់គ្រងនៅឆ្នាំ ១៤៣៨ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជនជាតិថៃបានផ្តាច់ខ្លួនពីអង្គរ នឹងបានបង្កើតរដ្ឋផ្ទាល់ខ្លួននៅសុខោទ័យនៅឆ្នាំ ១២៣៨ ( ថៃភាគខាងជើង ) ។ ចំណែកអយុធ្យា បានផ្តាច់ខ្លួនពីអង្គរនៅឆ្នាំ ១៣៥០ ( ជារាជវង្សខ្មែរតាំងពីស.វទី៧ ) ( យោងតាមរយៈសិលាចារឹក ) ។ រីឯ សិលាចារឹកនៅប្រាសាទអង្គរវត្តឆ្នាំ ១១១៣. ១១៥០ គ.ស ស្យាំ គឺមកពីតំបន់ល្វោ ( ខេត្តលុពបុរី ) ។
ចំណែកឯកសារចិនឆ្នាំ ១២៨០ ហៅថា សៀម / សៀន គឺតំបន់នៅជិតវាងកកសព្វថ្ងៃ និងហៅថា សៀន លូ នៅឆ្នាំ១៣៤៩ ដើម្បីសម្គាល់តំបន់ជិតបាងកក និងតំបន់ល្វោ ( លព្វបុរី ) និងក៏បានបញ្ជាថា តំបន់សុខោទ័យ និងបាងកកជាកន្លែងផ្សេងពីគ្នាដែរ ។
ឆ្នាំ ១២៩៦ សៀម ស្ថិតនៅភាគនរតីទីក្រុងអង្គរ ឯកសារចិនរបស់លោក ចូវ តាកួន ( ជីវ តាក្វាន់ ) ។ ក្រោយឆ្នាំ ១៣៤៩ ចិនហៅ សៀន លូ ដែលរួមបញ្ចូលតំបន់អយុធ្យានិងល្វោ ( លុពបុរី ) ។ នៅឆ្នាំ ១៥៦៩ រាជវង្សនៅសុខោទ័យ បានជួយភូមាវាយអយុធ្យា រួចភូមាឈ្នះ ហើយរាជវង្សសុខោទ័យបានមកគ្រប់គ្រងនៅអយុធ្យា ។ នេះមានន័យថា ជនជាតិថៃ បានបន្តសៀម ( រាជវង្សខ្មែរ ) ហើយក៏ហៅខ្លួន ឯងថា សៀមទាំងអស់គ្នា ។
ដូចនេះ សៀម និងជនជាតិថៃ គឺជាក្រុមមនុស្ស២ ផ្សេងគ្នា មួយនៅសុខោទ័យ និងមួយទៀតនៅអយុធ្យា ។ ក្រោយមក សុខោទ័យ បានបន្តពីអយុធ្យា ហើយក៏ប្រើឈ្មោះសៀម=ស្យាម រហូតមក ។