Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើសូរ្យគ្រាស និងចន្ទគ្រាសខុសគ្នាដូចម្តេច ? ហេតុអ្វីបានជាបាតុភូតនេះមិនកើតឡើងរាល់ថ្ងៃ ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

សូរ្យគ្រាស និងចន្ទគ្រាសខុសគ្នាដូចតទៅ ៖

  • សូរ្យគ្រាសកើតឡើងនៅពេលថ្ងៃគឺនៅពេលដែលព្រះចន្ទ នៅចន្លោះផែនដី​ និងព្រះអាទិត្យហើយស្រមោលរបស់ព្រះចន្ទចោលមកលើផែនដី ។
  • ចន្ទគ្រាសកើតឡើងនៅពេលយប់គឺនៅពេលដែលផែនដីនៅចន្លោះព្រះអាទិត្យ និងព្រះចន្ទហើយស្រមោលរបស់ផែនដីចោលមកលើផ្ទៃព្រះចន្ទ  ​ ។

បានជាបាតុភូតនេះមិនកើតឡើងរាល់ថ្ងៃ ព្រោះគន្លងរបស់ព្រះចន្ទជុំវិញផែនដីទ្រេតប្រហែល ៥ដឺក្រេ ពីគន្លងបង្កើតដោយផែន​ដីជុំវិញព្រះអាទិត្យ ។ ការទ្រេតនេះគឺល្មមគ្រប់គ្រាន់ឲ្យទីតាំងព្រះចន្ទចេញពីស្រមោលផែនដីនៅពេលខែពេញវង់ និងភពផែនដីចេញពីស្រមោលព្រះចន្ទនៅពេលខែដាច់  ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1