Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើសុរា និងមេរ័យដូចគ្នា ឬផ្សេងគ្នា ? បើផ្សេងគ្នា តើផ្សេងយ៉ាងណា ? ចូររៀបរាប់ផង ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

សុរា និងមេរ័យ មិនដូចគ្នាទេ ។

សុរា និងមេរ័យ ផ្សេងគ្នាត្រង់ថា៖

  • សុរា​ បានដល់វត្ថុ ដែលគេធ្វើដោយម្ស៉ៅមេតំបែ ជាដើម ។

សុរាមាន ៥យ៉ាងគឺៈ

  • បិដ្ឋសុរាៈ សុរាដែលធ្វើដោយម្ស៉ៅ
  • បូវសុរាៈ សុរាដែលធ្វើដោយនំ
  • ឱទនសុរាៈ សុរាដែលធ្វើដោយបាយ
  • កិណ្ណិបក្ខិត្តាៈ សុរាដែលគេដាក់ពូជសុរា
  • សម្ភារសំយុត្តាៈ សុរា ដែលគេប្រកបព្រមដោយគ្រៅផ្សំផ្សេងៗមានគ្រាប់ស្ពៃគ្រាប់ម្រេច…. ។

មេរ័យ បានដល់វត្ថុដែលគេធ្វើដោយផ្កាឈើឬសឈើជាដើម ។​

មេរ័យមាន៥យ៉ាងគឺៈ

  • បុប្ផាសវោ ទឹកត្រាំធ្វើឡើងពី ផ្កាឈើ
  • ផលាសវោ ទឹកត្រាំធ្វើឡើងពីផ្លែឈើ
  • មធ្វាសវោ ទឹកត្រាំធ្វើឡើងពីទឹកឃ្មុំ
  • កុឡាបសវោ ទឹកត្រាំធ្វើឡើងពីទឹកអំពើ
  • សម្ភារសំយុត្តា ទឹកត្រាំដែលគេធ្វើប្រកបដោយគ្រឿងផ្សំផ្សេងៗមាន ផ្លែសម៉ កន្ទួតព្រៃជាដើម ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1