តើសុជីវធម៌ជាអ្វី ? ហើយដើម្បីក្លាយខ្លួនជាអ្នកមានសុជីវធម៌នោះ តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

សុជីវធម៌ ជាសោភ័ណនិងវិធីសម្រាប់អប់រំមនុស្សឲ្យមានឬកពារថ្លៃថ្នូរមានភាពស្លូតបូត មានសេចក្តីសុចរិតស្មោះត្រង់មានសណ្តាប់ធ្នាប់ចេះរៀបចំរបៀបរស់នៅបានសមរម្យហើយមានតម្លៃក្នុងសង្គម ។
ដើម្បីក្លាយជាមនុស្សម្នាក់មានសុជីវធម៌យើងត្រូវៈ
- ចេះរៀបចំខ្លួនកុំឲ្យឆ្គាំឆ្គងគ្រប់ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និងនិយាយស្តី ។
- ចវរៀបចំឬកពារឲ្យសមរម្យតាមកាលៈទេសៈនិងតាមទីកន្លែង
- ចេះប្រើសម្លៀកបំពាកសមរម្យទៅតាមពេលវេលា
- ចេះរបៀបនៃការនិយាយឬសរសេរឲ្យបានត្រឹមត្រូវ
- ចេះគោរពសិទ្ធិរបស់អ្នកដទៃ
- ចេះយល់ដឹងពីសេចក្តីទុក្ខរបស់អ្នកដទៃ ។ល។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ