តើសិស្សមានតួនាទី គោរពប្រតិបត្តិគ្រូ ឬសាស្រ្ដចារ្យប៉ុន្មានយ៉ាង? ដូចម្ដេចខ្លះទៅ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

សិស្សមានតួនាទីគោរពប្រតិបត្តិគ្រូ ឬសាស្រ្ដចារ្យដូចតទៅ៖
- ឧដ្ឋានេនៈ សិស្សត្រូវក្រោកឈរទទួលក្នុងវេលាគ្រូបាអាចារ្យដើរមក លុះដល់គ្រូធ្វើដំណើរត្រឡប់ទៅវិញត្រូវជូនដំណើរឲ្យផុតរបងផ្ទះទើបគួរហើយចាំត្រឡប់មកវិញ។
- ឧបដ្ឋានេនៈ សិស្សត្រូវចូលទៅបម្រើ លោកបានដល់ការរៀបចំគ្រឿងចង្ហាន់ ទឹកក្ដៅ ទឹកត្រជាក់ ប្រសិនបើមានការរវល់ មិនត្រូវព្រងើយកន្ដើយគេចវេស ដោះដៃឡើយ។
- សុស្សសោយៈ សិស្សត្រូវជឿស្ដាប់ឱវាទគ្រូ ឬសាស្រ្ដចារ្យបើលោកទូន្មានប្រៀនប្រដៅដោយល្អ ហើយត្រូវត្រិះរិះមើលផង បើឃើញថាល្អគួរប្រញាប់ប្រតិបត្តិធ្វើតាម។
- បារិចរិយាយ់ៈ សិស្សត្រូវឧបដ្ឋាក(បម្រើ) គ្រួ ឬសាស្រ្ដចារ្យធ្វើវត្តប្រតិបត្តិដូចជាសិស្សមានបោសសម្អាតតប់គក់ច្របាច់ជាដើម។
- សក្កច្ចំ សិប្បំបដិគ្គណេនៈ សិស្សត្រូវរៀន សិល្ប៍វិជ្ជា ដោយគោរពគឺថាកម្មវិធីដែលគ្រូ ឬសាស្រ្ដចារ្យដាក់ឲ្យគប្បីស្វាធ្យាយ ទន្ទេញឲ្យចាំស្ទាត់ តម្កល់ស្មារតីស្ដាប់ពាក្យពន្យល់ ការប្រៀនប្រដៅ របស់គ្រូ ឬសាស្រ្ដចារ្យដោយគោរព។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ