Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើសិលាចារឹកនៅសម័យហ្វូណនមានប៉ុន្មានផ្ទាំង ? មានឈ្មោះអ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

សិលាចារឹកនៅសម័យហ្វូណន មាន៤ផ្ទាំងគឺ៖

  • សិលាចារឹក វ៉ូកាញ់៖ នៅខេត្តញ៉ាត្រាងប្រទេសវៀតណាមខាងត្បូង ដែលចារឹកនៅដើមសម័យនគរភ្នំចារឹកនៅស.វទី៣ មានលក្ខណៈជាព្រាហ្មណ៍និយម ។
  • សិលាចារឹកអ្នកតាដំបងដែក៖ នៅខេត្តតាកែវ k. ៨៧៥ ចារឹកនៅពាក់កណ្តាលស.វទី៥និយាយអំពីព្រះនាងកុលប្រភាវតី
  • សិលាចារឹកប្រាសាទ៥ល្វែង ៖ នៅដែនកូសុំាងស៊ីន កម្ពុជាក្រោមក្នុងស្រុកទឹកខ្មៅ ខេត្តព្រែកឬស្សី (សព្វថាប់មឿយ) k.៥ សិលាចារឹកមុន k.៨៧៥  និយាយពីគុណសម្បត្តិរបស់ព្រះបាទគុណវម៌្ម ។
  • សិលាចារឹកទន្លេបាទី៖ នៅខេត្តតាកែវ នៅប្រាសាទតាព្រហ្ម K.៤០ចារឹកនៅស.វទី៦ និយាយពីការបូជាដល់ព្រះសិវៈផង និងព្រះពុទ្ធផង ។​សិលាចារឹកនេះនិយាយពីព្រះបាទរុទ្រវម៌្ម ដែលជាព្រះរាជបុត្រព្រះបាទជ័យវម៌្ម ហើយទ្រង់កាន់សាសនាព្រះពុទ្ធហើយគោរពព្រះបរមសារីកធាតុ ដែលជាកេសា ( សក់ ) មួយសរសៃជាទីគោរពបូជា នៃព្រះសម្មាសម្ពុទ្ធផង ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1