Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើសិចស្តង់ជាអ្វី ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

នៅក្នុងការគិតប្រមាណពីចំណុចដែលជាទីតាំងកប៉ាល់កំពុងស្ថិតនៅ គឺជាបញ្ហាចំបងមួយដែលជានិច្ចកាលនាវិកត្រូវតែគិតគូរ ដោយយកចិត្តទុកដាក់ ។ ឧបករណ៍ទី១ ដែលជួយបង្ហាញទិសក្នុងលំហ ជាឧទាហរណ៍នៅសតវត្សទី១៤ ពួកក្រិចបានប្រើឧបករណ៍នេះក្នុងការធ្វើចម្បាំងតាមសមុទ្រ ។ ក្រោយមកគេបានសំរួលអោយទៅជាសិចស្តង់ មានរាងដូចរង្វង់ភាសាអ៊ីតាលីហៅថា សេតូ និងហៅម៉្យាងថាកែវយឺត មានកញ្ចក់២ មួយផ្សំឡើងចំរុះ មួយទៀតអាចធ្វើចលនាបាន ។ កែវយឺតចង្អុលឆ្ពោះ ទៅព្រះអាទិត្យ បន្ទាប់មកគេធ្វើចលនាដោយត្រឡប់កញ្ចក់ចុះឡើង រហូតដល់ព្រះអាទិត្យមានចំនាំត្រឡប់ចូលមកក្នុងកែវយឺត ។ ក្នុងពេលវាស់ស្ទង់ម្តងៗ អ្នកឆ្លុះទទួលអារម្មណ៍ភ្ជាប់នឹងចំនាំងត្រឡប់នៃព្រះអាទិត្យ ពេលគេយល់ថាត្រូវហើយវាបង្ហាញចំណុចនឹងមួយដែលអ្នកឆ្លុះអាចពិនិត្យមើលទៅតាមកំរិតអង្សាតាមការរំកិលដៃរបស់កែវយឺតការប្រើរង្វាស់កំពស់ព្រះអាទិត្យបែបនេះអាចធ្វើអោយគេដឹងថាកប៉ាល់របស់គេស្ថិតនៅប៉ុន្មានអង្សាភាគខាងជើង រឺខាងត្បូងខ្សែអេក្វាទ័រ ។ ចំណែកពេលយប់គេឆ្លុះផ្កាយទិសខាងជើង រឺផ្កាយប៉ូល

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1