Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើសាកលភាវូបនីយ៍កម្មមានឥទ្ធិពលអ្វីខ្លះទៅលើសិស្សានុសិស្ស និងគ្រូបង្រៀន? តើយើងត្រូវធ្វើអ្វីខ្លះ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

សាកលភាវូបនីយ៍កម្មមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើសិស្សានុសិស្ស និងគ្រូបង្រៀនដូចខាងក្រោម៖

ជាដំបូងដើម្បីងាយយល់ប្រធានបទខាងលើនេះ យើងគួរគប្បីយល់នូវពាក្យ “សាកលភាវូបនីយ៍កម្ម ឬភាវូបនីយ៍កម្ម” មានន័យថា ទំនាក់ទំនងទូលំទូលាយ នៅលើសាកលលោកទាំងមូលដូចជាការរៀនត្រូវមានគុណភាព។ ឧទាហរណ៍៖ សិស្សពូកែអក្សរសាស្រ្ដខ្មែរប្រឡងតាមអ៊ីនធឺណេត(Internet) ស្រាវជ្រាវ(Research) តាមរយៈអ៊ីនធឺណេត និងរៀនតាមរយៈការសិក្សាពីចម្ងាយនេះគឺជាគំណិតសាកលភាវូបនីយកម្ម។

ដើម្បីឆ្លើយតបទៅនឹង ការអភិវឌ្ឍរបស់សាកលភាវូបនីយកម្មយើងត្រូវ៖

  • មានចំណេះដឹងយ៉ាងទូលំទូលាយ
  • មានចំណេះដឹងមូលដ្ឋាន និងជំនាញវិជ្ជាជីវៈឲ្យបានច្បាស់លាស់
  • ចេះភាសាបរទេស ចេះភាសាអង់គ្លេស ឬបារាំង ចិន ថៃ ឬភាសាអន្ដរជាតិផ្សេងៗដែលអាចធ្វើការនៅប្រទេសណាក៏បានជនជាតិបរទេស អាចទៅធ្វើការ ឬទៅសិក្សាស្រាវជ្រាវ នៅប្រទេសផ្សេងៗនៅសាកលលោក ដូចនេះព្រំដែនបាលមានក៏ប៉ុន្ដែគ្មានព្រំដែនធនធានមនុស្សទេ
  • អប់រំខ្លួនប្រឈមទៅនឹងភាវូបនីយកម្ម
  • មានចំណេះដឹងផ្នែកខាងព័ត៌មានវិទ្យា
  • រៀនអនុវត្តប្រើអ៊ីនធឺណេត ដើម្បីស្រាវជ្រាវឯកសារនានាលើពិភពលោក
  • ផ្លាស់ប្ដូរនូវបទពិសោធន៍តាមរយៈធ្វើសិក្ខាសាលា សារសន្និសីទអន្ដរជាតិ ជាតិឈ្វែងយល់ពីវប្បធម៌ ចំណេះដឹងអំពីបរិស្ថាន ស្ដីពីសិទ្ធិមនុស្ស ការថែសុខភាពគ្រូបង្រៀនឆ្លងដែន
  • យកបរទេសជឿនលឿនធ្វើដៃគូអភិវឌ្ឍ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1