តើសសរស្តម្ភនៃការង្រៀនមានអ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
សសរស្តម្ភនៃការង្រៀនមានដូចជា
រៀនស្គាល់
- ពីអ្វីដែលមានលក្ខណៈថ្មី
- ពីភាពជឿនលឿន និងលក្ខណវិទ្យាសាស្រ្ត
- ដើម្បីទាញយកផលប្រយោជន៍ពីចំណេះដឹងទាំងនោះមកបំពេញនូវអ្វីដែលយើងខ្វះខាត ក្នុងការងារយើងក្នុងសង្គមនិងជីវភាពរស់នៅ
- សមត្ថភាពយល់ដឹងផ្នែកទ្រឹស្តី
- សមត្ថភាពតាមទាន់របស់បច្ចេកវិទ្យា
រៀនធ្វើ
- បង្កើនសមត្ថភាពបំណិន
- អាចដោះស្រាយទៅនឹងស្ថានភាពប្លែកៗ
- មានគំនិតច្នៃប្រឌិត ទាញបានបទពិសោថន៍ពីការងារ
- ផ្សារភ្ជាប់ទ្រឹស្តីក្នុងមេរៀនទៅការអនុវត្តជាក់ស្តែង
រៀនរៀបចំខ្លួន
- សមត្ថភាពវិភាគរកហេតុផល ( សុភវិនិច្ឆ័យ )
- ត្រូវចេះអភិវឌ្ឍន៍ពុទ្ធិរបសខ្លូន
- ត្រូវមានសមត្ថភាពកាយសម្បទា
- ត្រូវចេះបង្កើត និងមានពុទ្ធិថ្មីៗ
- ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់
- ចេះអភិវឌ្ឍន៍សមស្របទៅនឹងកាលៈទេសៈសង្គម
- ក្លាយជាមនុស្សថ្លៃថ្នូរ ( សីលធម៌ គុណធម៌ សមត្ថភាពខ្ពស់ វប្បធម៌ខ្ពស់ )
- ធ្វើអ្វីៗដើម្បីទិសដៅរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មានគោលបំណងជាក់លាក់
- ត្រូវមានទំនាក់ទំនងជាមួយមនុស្ស និងធម្មជាតិ ឲ្យបានល្អ ។
រៀនរស់ជាមួយគ្នា
- ពង្រឹងការយោគយល់ចំពោះអ្នកដទៃ
- ស្វែងយល់ពីប្រវត្តិប្រពៃណី និងគុណធម៌មនសិការរបស់អ្នកដទៃ
- ចេះដោះស្រាយទំនាស់ប្រកបដោយសន្តិវិធី
- ចេះសហការគ្នាក្នុងការដោះស្រាយបញ្ហាអ្វីមួយ ឲ្យបានជោគជ័យ
- រស់នៅក្នុងសន្តិភាពលើពិភពលោកសាមគ្គីធម៌
- អាចគេចផុតពីវដ្តសង្សាប្រកបដោយគ្រោះថ្នាក់
- មានស្មារតីគោរពទៅលើទស្សនៈរបស់អ្នកដទៃ
- មានប្រាស្រ័យទាក់ទងគ្នាល្អក្នុងការេស់នៅ
- មានចិត្តមេត្តា កុរណា ឧបេក្ខា មុទិតា
- ចេះស្តាប់យោបល់អ្នកដទៃ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ