តើសម័យអង្គរត្រូវគេបានទទួលស្គាល់ចាប់តាំងពីពេលណាមក ? ហើយអាណាចក្រខ្មែរមានលក្ខណៈបែបណាដែរ ? ចូររៀបរាប់ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជាទូទៅ គេបានទទួលស្គាល់សម័យអង្គរចាប់តាំងពីឆ្នាំ ៨០២ដល់ឆ្នាំ ១៤៣២ ។ ក្នុងសម័យនោះអាណាចក្រខ្មែរមានទឹកដីធំទូលាយនិងរីកចំរើនដល់កំពូលផ្នែកសមិទ្ធផលវប្បធម៌ សិល្បៈ និងស្ថាបត្យកម្ម ។ ប្រាសាទអង្គរ ជារាជធានីខ្មែរតាំងពីស.វ ទី៩ ដល់ស.វទី១៤ ដែលជាសម័យកាលមួយដ៏រុងរឿង និងសំបូរសប្បាយ ក្រោមព្រះរាជកិច្ចដឹកនាំរបស់វិររៈក្សត្រខ្មែរជាច្រើនជំនាន់មកហើយ ។ នៅសម័យនោះ គេបានកសាងប្រសាទដែលមានក្បាច់ចំលាក់បដិមា វត្ថុសិល្បៈនិងមានសិលាចារឹកប្រហែល៩០០ ជាភាសាសំស្រ្តឹត ព្រមទាំងជាភាសាខ្មែរដែលត្រូវបានគេរកឃើញនៅក្នុងព្រំសីមា ដែលជាអតីតអាណាចក្រខ្មែរ ។ ប្រាសាទអង្គវត្ត គឺជាសក្ខីភាពនៃស្នាដៃសិល្បៈ និងស្ថាបត្យកម្មតែមួយគត់ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរយើង ហើយត្រូវបានមតិពិភពលោកដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនាខែ ធ្នូ ឆ្នាំ ១៩៩២ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ