Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំណា ? មានគោលបំណងអ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៧នៅទីក្រុងបាងកកប្រទេសថៃ ។

មានគោលបំណងរបស់អាស៊ានៈ

  • ជំរុញឲ្យបានសន្តិភាព និងស្ថេរភាពក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌ និងគោរពការណ៍នៃច្បាស់យ៉ាងខ្ជាប់នូវគោលការណ៍ទាំងឡាយ នៃធម្មនុញ្ញសហប្រជាជាតិ
  • ការពារសុខភាពនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ តទល់នឹងគូរប្រជែងមហាអំណាចធំៗ
  • ជាវេទិកាមួយដសម្រាប់ដោះស្រាយការខ្វែងយោបល់ក្នុងរង្វង់តំបន់
  • ជំរុញយ៉ាងសកម្មភាព​ កិច្ចសហការគ្នា និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើការងារក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ត និងរដ្ឋបាល
  • សហការគ្នាឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការប្រើប្រាស់ឲ្យអស់ឋលទ្ធភាពនូវវិស័យកសិកម្ម ឧស្សាហកម្ម និងការពង្រីកពាណិជ្ជកម្មរបស់ខ្លួន
  • រក្សាឲ្យបាននូវកិច្ចសហប្រតិបត្តិការដ៏ជិតសិទ្ធិ និងមានផលប្រយោជន៍ជាមួយអង្គភាពអន្តរជាតិ និងអង្គការនានដេលមានស្រាប់ក្នុងតំបន់ហើយដែលមានទិសដៅ និងគោលបំណងបំណងស្រដៀងគ្នា
  • ជំរុញឲ្យមានការសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍
  • ជំរុញការអភិវឌ្ឍន៍ខាងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌នៅក្នុងតំបន់
  • ធ្វើសមាហរណកម្មប្រទេសក្នុងតំបន់ ឲ្យមានអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នាតាមទិសស្ថោកៈ អាស៊ានសហគមន៍ មួយវាសនាតែមួយ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1