នៅឆ្នាំ1992មានសន្និសិទ្ធិមួយស្ដីអំពីបញ្ហាសារធាតុគីមីក្លរ៉ូភ្លុយអរ៉ូកាបូន បានប្រារព្ធធ្វើឡើងនៅទីកូរ៉េនហាក ប្រទេសដាម៉ាក ដែលមានប្រទេសចំនួន 93 ប្រទេសបានយល់ព្រម និងឈានទៅដល់កិច្ចព្រមព្រៀងដូចតទៅ៖
- ក្រុមប្រទេសឧស្សាហកម្ម បានយល់ព្រមលុបបំបាត់ក្លរ៉ូភ្លាយអកាបូនទាំងស្រុងនៅឆ្នាំ1995។ ប៉ុន្តែសហរដ្ឋអាមេរិចបានសន្យាដាក់បំរាមឱ្យត្រឹម 2000 ដើម្បីបញ្ឈប់ការផលិតនូវសារធាតុទាំងអស់ ដែលបង្កឱ្យមានបញ្ហាដល់ខែលអូសូន។
- ក្រុមប្រទេសឧស្សាហកម្មក៏យល់ព្រមបង្កើតមូនិធិមួយ ដើម្បីជួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យប្តូរ និងដាក់ជំនួយការប្រើប្រាស់ក្លរ៉ូភ្លុយអរ៉ូកាបូននេះ។
- សារធាតុដទៃទៀតដែលបំផ្លាញខែលអូសូនក៏មានដាក់ក្នុងបំរាមនៃសន្និសិទ្ធនេះផងដែរ។