Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើសត្វនិងរុក្ខជាតិអ្វីខ្លះជានិមិត្តរូបនៃកម្ពុជា ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

គណៈរដ្ឋមន្រ្តីបានធ្វើការអនុម័តកាលពីថ្ងៃទី ២៥​ កុម្ភៈ ឆ្នាំ ២០០៥ ទៅលើសេចក្តីព្រៀងព្រះរាជក្រឹត្យស្តីពីការជ្រើសរើសសត្វ និងរុក្ខជាតិសម្រាប់ជានិមិត្តរូបនៃប្រទេសកម្ពុជាដែលការជ្រើសរើសនេះត្រូវបានរៀបចំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ សត្វ និងរុក្ខជាតិជានិមិត្តរូបនៃកម្ពុជា គឺមាន៧ប្រភេទ ៖

  • ប្រភេទសត្វចតុប្បាទៈ សត្វគោព្រៃ
  • ប្រភេទបក្សីៈ សត្វត្រយង
  • ប្រភេទឧរង្គសត្វៈ អណ្តើកសរសៃ( អណ្តើកហ្លួង )
  • ប្រភេទមច្ឆាៈ ត្រីគល់រាំង
  • ប្រភេទរុក្ខជាតិៈ ដើមត្នោត
  • ប្រភេទផ្កាៈ ផ្ការំដួល
  • ប្រភេទផ្លែឈើៈ ផ្លែចេកពងមាន់ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1