Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើសង្គមមានសំណូមពរនិងសេចក្ដីសង្ឃឹមបែបណាខ្លះដែលត្រូវពឹងផ្អែកមកលើគ្រូបង្រៀននិងសាស្រ្ដាចារ្យ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ចំពោះគ្រូបង្រៀននិងសាស្រ្ដាចារ្យ សង្គមមានសំណូមពរ និងសេចក្ដីសង្ឃឹមដូចតទៅ៖

  • គ្រូបង្រៀន និងសាស្រ្ដាចារ្យ ក្នុងសង្គមត្រូវមានទស្សនៈអប់រំដោយឈរលើមូលដ្ឋាននៃមាត្រារបស់រដ្ឋធម្មនុញ្ញ(Constdution) និងគោលមាគ៌ានយោបាយដឹកនាំដោយរាជរដ្ឋាភិបាល។ គ្រូបង្រៀន និងសាស្រ្ដាចារ្យ មិនត្រូវបង្កើតឲ្យមានទំនាស់ផ្នែកនយោបាយក្នុងការបង្ហាត់បង្រៀន និងអប់រំសិស្ស ឬក្នុងជួរបុគ្គលិកសិក្សា ដែលធ្វើឲ្យអសកម្ម ក្នុងការងាររបស់សាលារៀន។ ការងារក្នុងសាលារៀនជាការងាររបស់ជាតិទាំងមូល។
  • គ្រូបង្រៀន និងសាស្រ្ដាចារ្យត្រូវឈរលើមូលដ្ឋាន នៃឧត្តមគតិស្នេហាជាតិ ស្នេហាជំនាន់យុវវ័យ​ និងធ្វើការដើម្បីជំនាន់យុវវ័យក្នុងន័យបង្ហាត់បង្រៀន អប់រំ និងបណ្ដុះបណ្ដាលគុណសម្បត្តិ សីលធម៌ល្អ និងកម្រិតវប្បធម៌ស្របទៅតាមកម្មវិធីសិក្សា។
  • គ្រូបង្រៀន និងសាស្រ្ដាចារ្យត្រូវមានសមត្ថភាព មានបទពិសោធន៍ និងមានកម្រិតវប្បធម៌គ្រប់គ្រាន់​ដើម្បីបង្ហាត់បង្រៀន និងអប់រំសិស្ស និស្សិត​ សិក្ខាកាមទៅតាមវិជ្ជាឯកទេសដែលខ្លួនបានបង្រៀន។
  • គ្រូបង្រៀន និងសាស្រ្ដាចារ្យត្រូវប្រកាន់គុណសម្បត្តិផ្ទាល់ខ្លួន និងអំណត់អត់ធ្មត់ ដើម្បីបម្រើសំណូមពររបស់សង្គម និងសិស្ស។
  • គ្រូបង្រៀន និងសាស្រ្ដាចារ្យត្រូវមានចំណេះដឹងដ៏រឹងមាំ តាមមុខវិជ្ជាឯកទេស​ ដេលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិត និងកម្រិតវប្បធម៌ដ៏ទូលំទូលាយ។
  • គ្រូបង្រៀន និងសាស្រ្ដាចារ្យត្រូវយល់ដឹងអំពីចិត្តវិទ្យាខាងផ្នែកបុគ្គលិកលក្ខណៈ​ខាងវ័យសិក្សា ខាងការបង្រៀន ខាងការអប់រំ និងគរុកោសល្យជាដើម។
  • គ្រូបង្រៀន និងសាស្រ្ដាចារ្យត្រូវយល់ដឹងអំពីសមិទ្ធផលដ៏ទំនើបរបស់វិទ្យាសាស្រ្ដ​និងបច្ចេកទេស ដោយព្យាយាម សិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើមុខវិជ្ជាឯកទេសដែលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិត​ដោយក្ដាប់បានច្បាស់លាស់ពីវិធីសាស្រ្ដបង្រៀន និងល្បិចបង្រៀនល្អ សំដៅឲ្យសិស្សនិស្សិតងាយយល់និងងាយចងចាំ។
  • គ្រូបង្រៀន និងសាស្រ្ដាចារ្យត្រូវមានសម្បទាគរុកោសល្យដ៏ត្រឹមត្រូវតាមលក្ខណៈវិទ្យាសាស្រ្ដ ព្រមទាំងស្រឡាញ់ និងយកចិត្តទុកដាក់ដល់ជំនាន់យុវវ័យ។

ដូច្នេះ សេចក្ដីស្នេហារបស់គ្រូ និងសាស្រ្ដាចារ្យចំពោះជំនាន់យុវវ័យ ចាត់ទុកថា ជាលក្ខណៈដោយឡែករបស់អ្នកអប់រំ។ បើអ្នកអប់រំមិនចូលចិត្តសិស្ស និស្សិតទេ នោះគេពិបាកនិងធ្វើឲ្យមុខរបររបស់គេមានសុក្រឹតភាពណាស់។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1