Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើសកម្មភាពមនុស្សបានជះឥទ្ធិពលអ្វីខ្លះទៅលើវដ្ដអាសូត?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

សកម្មភាពមនុស្សជះឥទ្ទិពលទៅលើវដ្ដអាសូតដូចជា៖

  • មនុស្សបានបញ្ជួនឧស្ម័នអាសូតពីផែនដីទៅក្នុងបរិយាកាស និងពីផ្ទៃដីទៅក្នុងប្រព័ន្ធទឹក តាមចំហេះជីវម៉ាស គោ ក្របី ចំណីសត្វ និងប្រភពឧស្សាហកម្មផ្សេងៗទៀត។
  • ឌីអាសូតម៉ូណូអុកស៊ីត (N2O)​ មានផលប៉ះពាល់យ៉ាងខ្លាំងដល់មណ្ឌលអាកាសស្ងប់នៅពេលដែលវាបំប្លែងខ្លួន ហើយក្លាយជាកាតាលីករមួយក្នុងការបំផ្លាញអូសូនក្នុងបរិយាកាស។
  • ឌីអាសូតម៉ូណុអុកស៊ីត (N2O) នៅក្នុងបរិយាកាស ជាឧស្ម័នផ្ទះកញ្ចក់មួយ ដែលធ្វើឲ្យផែនដីឡើងកម្ដៅ បន្ទាប់ពីកាបូនឌីអុកស៊ីត និងមេតាន។ វាចូលរួមបង្កើតស្មូកផូតូគីមី។
  • អាម៉ូញ៉ាក់ (NH3) នៅក្នុងបរិយាកាសជាលទ្ធផលនៃសកម្មភាពមនុស្ស វាជាប្រតិករមួយនៅក្នុងបរិយាកាស មាននាទីជាអាអេរ៉ូសូលមួយក្នុងការកាត់បន្ថយគុណភាពខ្យល់ និងតោងជាប់ជាមួយតំណក់ទឹកបង្កើតបានជាភ្លៀងអាស៊ីត។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1