តើសកម្មភាពនយោបាយក្នុងស្ថាប័នអប់រំ គ្រឹះស្ថានសិក្សាដែលមានចែងក្នុងមាត្រា៣៤ នៃច្បាប់ស្តីពីការអប់រំមានន័យយ៉ាងណា?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
សកម្មភាពនយោបាយក្នុងស្ថាប័នអប់រំ គ្រឹះស្ថានសិក្សាដែលមានចែងក្នុងមាត្រា៣៤ នៃច្បាប់ស្តីពីការអប់រំគឺ៖
- មានន័យថាគ្រឹះស្ថាប័នអប់រំទាំងអស់ គិតទាំងក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្រុកខណ្ឌ និងគ្រឹះស្ថានសិក្សា ត្រូវគោរពគោលការណ៍អធ្យាក្រឹតភាព គឺមិនលំអៀង ឬស្រឡាញ់គណៈបក្សនយោបាយណាមួយដោយអនុញ្ញាតឱ្យ គណៈបក្សនយោបាយណាមួយនោះធ្វើសកម្មភាពនយោបាយ ឬឃោសនានយោបាយឱ្យគណៈបក្សនយោបាយណាមួយក្នុងស្ថាប័នអប់រំ ឬក្នុងគ្រឹះស្ថានសិក្សាឡើយ។
លើសពីនេះទៅទៀតមិនអាចបំផុសចលនា សិស្ស បុគ្គលិកអប់រំផ្សេងៗទៀត ចូលរួមក្នុងសកម្មភាពនយោបាយណាមួយក្នុងគ្រឹះស្ថានសិក្សាទេ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ