Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើសកម្មភាពណាខ្លះ ដែលចាត់ទុកថាជាការរំលោភបំពានលើសិទ្ធិកុមារ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

សកម្មភាពដែលចាត់ទុកថាជាការរំលោភបំពានលើសឹទិ្ធកុមារមាន​ ៖
ក. ឧស្សាហនីយកម្ម  :
– ការរីកចម្រើនខាងផ្នែកសេវាកម្ម ៖ សណ្ឋាគារ ក្លឹបកំសាន្ត និងការផ្សាយពានិជ្ជកម្ម រូបភាពអាកាស ។
– កុមារបម្រើផ្លូវភេទ ។
ខ. សន្តិសុខ  :
– ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ ធ្វើជាទាហាន ជាអ្នកជញ្ជូនគ្រាប់
– ប្រើកុមារកងឈ្លប ជាអ្នកស៊ើបការ ឫនាំសារជាដើម
– យកកុមារធ្វើជារនាំង ឫជាខែលសម្រាប់ការពារសុវត្តិភាពរបស់ពួកអ្នកធំ ។
– បញ្ហាមីន ៖ កុមារជនបទស្លាប់ដោយមីនជាញឹកញាប់ និងកុមារខ្លះត្រូវបានគេឲដើជួរមុខដើម្បីបន្ទុះគ្រាប់មីន
– ប្រើកុមារឲជាចំណាប់ខ្មាំង ។
គ. ឧក្រិដ្ឋកម្ម :
– ពួកឧក្រិដ្ឋជនប្រើកុមារឲជួញដូគ្រឿងញៀន ឆក់ ប្លន់ ជម្រិត
– ប្រើកុមារជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើឧក្រិដ្ឋ សម្លាប់មនុស្ស បង្គៃគ្រាប់…។
ឃ. ការរើសអើង : មនុស្សភាគច្រើនរំលោភបំពានលើកុមារគ្រប់បែបយ៉ាងដូចជា ៖
-​ មិនឲកុមារទទួលបាននូវការអប់រំ រៀនសូត្រ
– កុមារមិនត្រូវបានគេទទួលឲធ្វើការងារ(ការងារស្រាល) ឫកេងប្រវ័ញ្ចលើកម្លាំកុមារ
(ឲធ្វើដូចមនុស្សធំ តែឲប្រាក់ទិចឫ មិនឲ)
– កុមារត្រូវបានគេបង្ខំ ឫគម្រាមឲបម្រើការងារតាមផ្ទះឫបនពេស្យាចារ
ង. គ្រឿងញៀន  :
– ក្រោមឥទ្ធិពលគ្រឿងញៀនកុមារបានសេពគ្រឿងញៀន មាន បារី ស្រា ថ្នាំញៀនគ្រប់ប្រភេ…។
– គេប្រើកុមារឲជួញដូគ្រឿងញៀន
. អំពើហិង្សា  : ការរំលោភលើសិទ្ធិសេរីភាពកុមារ ដូចជា៖
– កុមារត្រូវបានគេវាយ ដំ ( ជម្លោះប្តីប្រពន្ធវាយកូន គ្រូវាយសិស្ស…) ។
ឆ. កសិកម្ម : កសិដ្ឋាន . សិប្បកម្ម . សាវាទេសចរណ៍ ៖ កុមារត្រូវបានគេប្រើឲធ្វើការលើការងារខាងលើដើម្បីប្រាក់ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1