Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើវីរព្រះមហាក្សត្រអង្គណាខ្លះ ដែលប្រកបដោយកិត្តិគុណដ៏ឆ្នើមនៅលើទឹកដីខ្មែរយើង ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

វិរព្រះមហាក្សត្រប្រកបដោយកិត្តិគុណដ៏ឆ្នើមមាន៖

ក. ព្រះបាទជ័យវរ្ម័នទី២ ( ៨០២.៨៥០ )

ស្នាព្រះហស្ថរបស់ព្រះអង្គមាន ៖

  • រំដោះស្រាយប្រទេសជាតិ និងសាសនា
  • បង្រួបបង្រួមជាតិ និងសាសនា
  • កសាងប្រាសាទមួយចំនួនដូចជា អារាមរោងចិន ប្រាសាទអកយំជាដើម ។

ខ. ព្រះបាទសូរ្យវរ្ម័នទី២ ( ១១១៣.១១២៨ )

ស្នាព្រះហស្ថរបស់ព្រះអង្គមាន៖

  • បង្រួបបង្រួមអាណាចក្របែកបាក់ជាពីព្រះរាជាមុន
  • បានកសាងប្រាសាទអង្គវត្ត និងប្រាសាទដទៃទៀតជាច្រើន
  • បានពង្រីកទឹកដីយ៉ាងធំទូលាយជាងរាជាមុន និងបានកសាងប្រព័ន្ធធារាសាស្រ្តមួយចំនួនទៀតផង ។

គ. ព្រះបាទជ័យវរ្ម័នទី៧ ( ១១៨១.១២២០ )

ស្នាព្រះហស្ថរបស់ព្រះអង្គមាន៖

  • បង្កើតក្រុមចលនារំដោះជាតិ អោយរួចផុតពីការត្រួតត្រារបស់ចម្ប៉ា
  • បានកសាងប្រាសាទបាយ័ន រឺប្រាសាទអង្គរធំ និងប្រាសាទដទៃទៀត ព្រមទាំងបានកសាងមន្ទីរពេទ្យមួយចំនួន១០២កន្លែងសាលាសណនាក់១២១កន្លែង និងវត្តអារាមជាច្រើនទៀត ។​

ឃ. ព្រះបាទពញាយ៉ាត ( ១៤២១ . ១១៤៦៦ )

ស្នាព្រះហស្ថរបស់ព្រះអង្គមាន៖

  • រំដោះប្រទេសអោយរួចផុតពីការត្រួតត្រារបស់ពួកសៀម ( ១៤២១ )
  • បានលើករាជធានីអង្គរមកទួលបាសាន ( ១៤៣១ ) ខេត្តកំពង់ចាម
  • បានកសាង រាជធានីភ្នំពេញ មុនគេនៅឆ្នាំ ១៤៣៤
  • បានកសាងចេតិយ និងវត្តអារាមមួយចំនួនក្នុងរាជធានី ភ្នំពេញ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1