Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក ? ចូររៀបរាប់ឲ្យបានក្បោះក្បាយ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាបីផ្នែកគឺ៖

  • ទេសចរណ៍វប្បធម៌ៈ ការធ្វើកម្សាន្តតាមតំបន់ដែលមានប្រាសាទបុរាណវត្តអារាម ទីកន្លែងសក្ការៈបូជាប្រពៃណី ទំនៀមទំម្លាប់ ល្បែងប្រជាប្រិយ សម្លៀកបំពាកជាដើម ។
  • ទេសចរណ៍ធម្មជាតិៈ ការធ្វើដំណើរកម្សាន្តតាមតំបន់ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថាននៃតំបន់ដែលបានការពារសត្វព្រៃ មច្ឆាជាតិនិងរបៀបគ្រប់គ្រង ការរស់នៅ ជំនឿ ប្រពៃណីទំនៀមទម្លាប់នៃជនជាតិភាគតិច ។
  • ទេសចរណ៍អរូបិយៈ ធ្វើដំណើរកម្សាន្តទៅតំបន់ដែលទាក់ទងទៅនឹងសាសនា ( ការគោរពសាសនានិងភាពអស្ចារ្យជាដើម ) ។
  • ទេសចរណ៍កែច្នៃៈ ធ្វើដំណើរកម្សាន្តតាមតំបន់ដែលបានប្រែក្លាយទៅជារមណីយដ្ឋាន កន្លែងកម្សាន្ត មជ្ឈមណ្ឌលកីឡា និងកន្លែងពន្លឺព្រះអាទិត្យ គ្រប់គ្រាន់ដូចជាឆ្នេរសមុទ្រ … ។
  • ទេសចរណ៍ជំនួញៈ ធ្វើដំណើរកម្សាន្តលំហែររបស់អ្នកបណ្តាក់ទុនដើម្បីស្វែងរកទីតាំងសម្រាប់វិនិយោគ បញ្ហានេះទាក់ទងវិស័យឧស្សាហកម្មទេសចរណ៍ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1