Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើវប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើអ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដែលហៅថា ទំនៀមទម្លាប់ គឺជាទង្វើដែលធ្វើក្នុងជីវភាពប្រចាំថ្ងៃ តៗគ្នានៅក្នុងសង្គមនាំឱ្យយើងហៅថាទម្លាប់។

វប្បធម៌ គឺជាទំនៀមទម្លាប់ដែលយើងប្រតិបត្តិជាប្រចាំថ្ងៃនៅក្នុងសង្គមតៗគ្នា ហើយវាកើតឡើងជាប់នៅក្នុងសង្គមមូយ នាំឱ្យកើតចេញជាវប្បធម៌។

អរិយធម៌ គឺជាភាពទំនើប ភាពប្រសើរ ខ្ពង់ខ្ពស់របស់វប្បធម៌ ហៅថាអរិយធម៌។

ឧទាហរណ៍៖​​ នៅក្នុងសង្គមខ្មែរព្រះមហាក្សត្រមានទម្លាប់កសាងប្រាសាទដើម្បីឧទ្ទិសដល់ព្រះអាទិទេពផ្សេងៗ។ ការកសាងប្រាសាទរបស់ព្រះមហាក្សត្រពីមួយអង្គទៅ មួយអង្គបានក្លាយទៅជាវប្បធម៌នៃការកសាងប្រាសាទដើម្បីឧទ្ទិសដល់ព្រះអទិទេព។ ដោយសារការកសាងប្រាសាទនេះមានភាពល្អ ភាពខ្ពង់ខ្ពស់ ប្រសើរនេះដែលស្តេចមួយអង្គមិនអាចធ្វើដូចស្ដេចមួយអង្គទៀតបានហៅថាអរិយធម៌នៃការកសាងប្រាសាទ។

ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌និងអរិយធម៌កើតនៅគ្រប់កន្លែងនិងគ្រប់ពេលវេលា។ ទាំងអស់នេះមិនបានឈប់នៅមួយកន្លែងនោះទេគឺវាមានដំណើរវិវត្តន៍ជានិច្ច។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1