តើវប្បធម៌ក្លាយមកពីពាក្យអ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

- វប្ប = ការសាបព្រោះ ការបណ្តុះពូជ ការបង្កបង្កើត
- ធម៌ = ធាតុ វិធី ធម៌ភាព សភាវៈទ្រទ្រង់….
- វប្បធម៌ = ធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះបណ្តុះពូជអោយលេចជាលទ្ធផលផ្លែផ្កា
- តាមន័យវចនានុក្រមខ្មែរ៖ វប្បធម៌ សំគាល់នូវការផ្សាំ ការបណ្តុះចំណេះវិជ្ជា និងប្រាជ្ញាស្មារតីអោយបានចំរើនលូតលាស់ ដោយវិទ្យសាស្រ្តរឺដោយសិល្បៈផ្សេងៗ ។
មែកធាងរបស់វប្បធម៌មានៈ
ក. ចំណេះចេះដឹងមាន
- ជំនឿ
- សាសនា
- វិជ្ជា វិទ្យាស្យង់ ។
ខ. កំណត់ផ្សាយមានៈ
- ទំនៀមទម្លាប់ ប្រពៃណី
- ការសិក្សា ការអប់រំ ( ប្រដៅ ទូន្មាន )
- សិល្បៈ ព័ត៌មាន ( វិទ្យុ ទូរទស្សន៍… ) ។
គ. អនុវត្តន៍ៈ
- ទំនៀមទម្លាប់ ប្រពៃណី
- ការសិក្សា ការអប់រំ ( ប្រដៅ ទូន្មាន )
- កីឡា ល្បែងកំសាន្ត ច្បាប់ ។
សង្គមធម៌ក្លាយមកពីពាក្យៈ
- សង្គម = ការជួបជុំ ការប្រជុំគ្នា ការរាប់រកគ្នា
- ធម៌ = សភាវៈដែលទ្រទ្រង់សត្វលោក
- សង្គមធម៌ = គឺធម៌ទាំងឡាយណាដែលជាធាតុ វិធីសំរាប់រៀបចំសង្គមមកមនុស្សអោយមានសភាពរីកចំរើនលូតលាស់ បានសេចក្តីថា រៀបចំសង្គមមនុស្សអោយរស់នៅបានស្រួល ប្រកបដោយគ្រឿងសំភារៈគ្រប់គ្រាន់់ និងមានលក្ខណៈប្រសើរថែមទៀត ។
មែងធាងនៃសង្គមធម៌មានៈ
ក. គ្រឿងសង្គមមានៈ
- ប្រដាប់រស់នៅ ( លំនៅ ចំនីអាហារ សំលៀកបំពាក់ )
- ប្រដាប់តិចនិច ( ម៉ាស៊ីន សំណង់ បង្កើតផល ធ្វើដំណើរ … )
- មុខរបរ ( វិជ្ជាជិវៈ ) ។
ខ. របបសង្គមមានៈ
- សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម )
- សង្គមកិច្ច ( សន្តិសុខ សុខភាព ការងារ )
- នយោបាយក្នុងប្រទេស ( របៀប របប ច្បាប់គ្រប់គ្រង ច្បាប់រដ្ឋ )
- នយោបាយក្រៅប្រទេស ( ទំនាក់ទំនងទូត សង្គ្រាម ) ។
គ. ទម្រង់សង្គមមានៈ
- ស្នូលសង្គម ( គ្រួសារ )
- វណ្ណៈសង្គម ( វណ្ណៈជាតិកំណើត វណ្ណៈការងារ វណ្ណៈចំណវិជ្ជា )
- អង្គការសង្គម ( ស្ថាប័នផ្សេងៗ ៖ ស្ថាប័ននយោបាយស្ថាប័នវប្បធម៌ … ) ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ