Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើវត្តអារាមមានតួនាទីសំខាន់អ្វីខ្លះ ចំពោះប្រជាជនកម្ពុជាយើង ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

វត្តអារាមមានតួនាទីសំខាន់ណាស់ ចំពោះប្រជាជនកម្ពុជា យើងដូចជា៖

  • ជាកន្លែងសំរាប់អោយព្រះសង្ឃអប់រំសីលធម៌ និងផ្សព្វផ្សាយពុទ្ធ វចនៈដល់ពុទ្ធបរិស័ទ
  • ជាកន្លែងសំរាប់អោយប្រជាជនបានផ្សាភ្ជាប់ជីវីតរបស់គេទៅ នឹងព្រះពុទ្ធសាសនា
  • ជាទីតាំងនៃព្រះពុទ្ធសាសនាសំរាប់អោយ ពុទ្ធសានិកទុកជាទីពឹងពាក់ជាបង្អែកខាងផ្លូវចិត្ត
  • ជាកន្លែងសំរាប់អប់រំកាយ ចិត្ត និងជាទីសក្ការៈ
  • ជាកន្លែងសំរាប់អោយប្រជាជនកម្ពុជានិយមធ្វើពិធីបុណ្យផ្សេងៗដែលជាប្រពៃណីពុទ្ធសាសនាតាមទំនៀមទំលាប់របស់ប្រជាជនដូចជា បុណ្យកឋិន ភ្ជុំបិណ្ឌ មាឃបូជា វិសាខបូជាចូលវស្សាចេញវស្សានិងបុណ្យចូលឆ្នាំជាដើម ។
  • ជាកន្លែងសំរាប់ដុសខាត់ចិត្តអោយកើតមានសេចក្តីបំណងប្រាថ្នា ចិត្តជ្រះថ្លាអោយ និងមានអារម្មណ៍ស្ងប់…ជាដើម ។
  • ជាកន្លែងទីពំនាក់អាស្រ័យរបស់សិស្សានុសិស្សដែលជាកូនចៅប្រជាជនក្រីក្រ
  • ជាមន្ទើរពេទ្យសំរាប់ព្យាបាលជំងឺផ្លូវចិត្ត
  • ជាទីកន្លែងសំរាប់ប្រជុំរបស់ប្រជាជនគ្រប់រូបគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យដោយគ្មានរើសអើងពណ៌សំបុរ សញ្ជាតិឋានៈនាទីសង្គមដោយឥតប្រកាន់មានក្ររឺអ្នកមានជំនឿផ្សេងៗ
  • ជាកន្លែងសំរាប់ក្នុងការជួយកសាងសង្គមដូចជា ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តុងនិងដាំដើមឈើមានតម្លៃឈើហូបផ្លែសំរាប់ធ្វើជាឱសជាដើម
  • ជាឃ្លាំងចំណេះដឹងបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្រ្តជាតិនៅគ្រប់សម័យកាល
  • ជាកន្លែងសំរាប់រៀនសូត្រវិជ្ជាខាងសាសនាមានសីលធម៌និងអរិយធម៌ជាដើម ដោយឥតប្រកាន់អ្នកមានជំនឿផ្សេងៗឡើយ ។

ដូចនេះ វត្តអារាមពុទ្ធសាសនា មានសារៈសំខាន់ណាស់ក្នុងការជួយសំរាលបន្ទុកសេដ្ឋកិច្ចរដ្ឋមួយកំរិត និងជួយដោះស្រាយបញ្ហានានាក្នុងសង្គមមួយចំណែកទៀតផង ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1