តើវត្តមានបារាំងនៅលើទឹកដីខ្មែរផ្តល់ផលវិជ្ជមាននិងអវិជ្ជមានដូចម្តេច?
គ្រូបង្រៀន
ប្រវត្តិសាស្ត្រ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
វត្តមានបារាំងមនៅលើទឹកដីខ្មែរផ្តល់ផលវិជ្ជមានិងអវិជ្ជមានដូចជា៖
ផលវិជ្ជមាន
- ជួយសិក្សាស្រាវជ្រាវអំពីវប្បធម៌ខ្មែរ និងជួសជុលប្រាសាទបុរាណ
- ជួយទាមទារយកខេត្តមួយចំនួនពីសៀមមកឲ្យខ្មែរវិញដូចជា ខេត្តម្លូព្រៃ ទន្លេពៅ និងខេត្តកោះកុង នៅឆ្នាំ១៩០៤ ព្រមទាំខេត្តបាតដំបង និងមហានគរសេរីសោភ័ណ្ឌតាមរយៈសន្ធិសញ្ញាបារាំងសៀម ថ្ងៃ២៣ ខែ មីនា ១៩០៧
- ជួយលើកស្ទួយវិស័យវប្បធម៌
- ជួយពង្រឹងវិស័យអប់រំនៅស្រុកខ្មែរដោយបានយកចិត្តទុកដាក់បង្កើតសាលារៀនវត្តសាលាតាមឃុំនិងសាលាបឋមសិក្សាបារាំងចំណែកមធ្យមសិក្សាបង្កើតដំបូងមានតែវិទ្យាល័យស៊ីសុវត្ថិមួយគត់នៅឆ្នាំ១៩០៤
- នៅឆ្នាំ១៩១៥បង្កើតគណកម្មការរៀបចំវចនានុក្រមខ្មែរឡើងដើម្បីធ្វើឥឲ្យភាសាជាតិមានលក្ខណៈប្រាកដនិយម
- វិស័យសេដ្ឋកិច្ចធ្វើឲ្យវិស័យកសិកម្មនិងដំណាំកសិឧស្សាហកម្មមួយចំនួនដួចជាម្រេច ក្រចៅ ថ្នាំជក់ កៅស៊ូ …មានការរីកចម្រើនគួរឲ្យកត់សម្គាល់
- លើកស្ទួយជីវភាពកម្មករ និងបង្កើតមន្ទីរពេទ្យទំនើបៗសម្រាប់កម្មករ
- កសាងគមនាគន៍ដូចជាស្ពាន ថ្នល់ រថភ្លើង…
ផលអវិជ្ជមាន
- ធ្វើឲ្យសង្គមខ្មែរកាន់តែក្រីក្រឡើងតាមរយៈទម្លន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវ ពន្ធខ្លួន រហូតដល់ពន្ធសត្វពាហនៈ
- ធ្វើឲ្យប្រជាជនខ្មែរស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១និងទី២
- ធ្វើឲ្យខ្មែរបាត់បង់វត្ថុកេតនណ្ឌ
- បាត់បង់ទឹកដីកម្ពុជាក្រោម និងតំបន់ដាឡាតដោយកាត់ឲ្យយួន
- ខេត្តត្រាតត្រូវធ្លាក់ក្នុងកណ្តាប់ដៃសៀម។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ