Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើល្អាងពិសេសមាននៅឯណា ?

គ្រូបង្រៀន
Earth
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

សត្វមានបែបផែនរស់នៅខុសពីមនុស្សដោយសត្វមានសុភាវគតិ តែមនុស្សមានញ្ញាណ ។ បច្ចុប្បន្ននៅក្នុងសង្គមមនុស្សមានការរីកចំរើនយ៉ាងខ្ពស់ហួសពីការស្មាន ។ មនុស្សជានិច្ចកាលមានជំនឿក្នុងអារម្មណ៍ថា ការគោរពជីវិត ការកើត ចាស់ ឈឺស្លាប់របស់មនុស្សមានអាថ៌កំបាំង ។ មនុស្សបុរេប្រវត្តិដែលរស់នៅលើពិភពលោកពីមុនមានចិត្តឃោរឃៅនិងមានមហិច្ឆតា​តែអារម្មណ៍របស់ពួកគេទាំងនេះ និងប្រែប្រួលទៅវិញដូចជាការភ័យខ្លាច សេចក្តីសង្ឃឹម និងការសប្បាយរីករាយ ។ នៅប្រហែល ៣៥០០០ឆ្នាំ កន្លងមកមនុស្សជំនាន់នោះចេះតាក់តែងល្អាងដោយរូបគំនូរ និងចំលាក់ថ្ម ។ ពួកគេមានជំនឿថាវត្ថុទាំងនោះជួយការពារ និងនាំសំណាងល្អអោយពួកគេមុនពេលចេញទៅប្រម៉ាញ់ ។ គេបានរកឃើញល្អាងល្អដាច់គេជាច្រើននៅតំបន់ពីរេនេះ នៅចន្លោះប្រទេសបារាំង និងអេស្ប៉ាញ ។ នៅឆ្នាំ ១៩៤០ សិស្សមួយក្រុមបានរកឃើញផ្ទាំងគំនូរល្អឆើតឆាយក្នុងល្អាងមួយកន្លែងឈ្មោះឡាស្កូ ដែលមានអាយុកាល ១៧ ០០០ឆ្នាំ និង១៣០០០ឆ្នាំមុនគ.ស ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1