Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើលោក ហ្សក សឺដេស មានយកឯកសារខ្មែរសម័យនោះមកវិភាគទេ (សិលាចារិក) ? គាត់ឲ្យទស្សនៈថាដូចម្តេច ? អត្ថន័យពិតថាដូចម្តេចដែរ ?

គ្រូបង្រៀន
History
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

ចំពោះការច្របូកច្របល់ក្នុងស្រុក លោក សឺដេសសន្និដ្ឋានដោយប្រយោល តាមឃ្លាក្នុងសិលាចារឹកព្រះនាងជ័យទេវី k. ៩០៤ ជាភាសាសំស្ត្រឹត ក្តិស្កបិ កាលិកាលេនយើងអាចជឿជាក់ថា លោក សឺដេស ប្រាកដជាបំភ្លើសន័យនេះ ។ នៅក្នុងប្រព័ន្ធពេលវេលានៅឥណ្ឌា គេចាត់ទុកថា កាលិកយុគ(ក្នុងឃ្លានេះ កលិកា ) ថាជាសម័យកាលទី៤ ឬចុងបញ្ចប់ក្នុងសម័យកាលអស្ចារ្យទាំង៤ នៃពិភពលោកប៉ុន្តែកាលិកយុគ / កលិកាល គឺជាសម័យកាលមុនពេលពិភពលោកត្រូវបញ្ចប់ និងសម័យកាលអាក្រក់បំផុត នៃប្រវត្តិសាស្រ្តមនុស្សលោក​។ កលិកាល ជាសម័យកាលធម្មតា សម្រាប់មនុស្សបច្ចុប្បន្ន ប្រៀបធៀបថាខ្សោយជាងសម័យកាលអស្ចារ្យនៅអតីតកាល ។

ន័យពិតប្រាកដនៅក្នុងឃ្លានេះ ប្រហែលជានិយាយថាអំនាចព្រះនាងជយទេវីអស្ចារ្យ ពីព្រោះសិលាចារឹកនិយាយថា ក្លិស្តបិ កាលិកាលេន ទោះបីជាមានសម័យកាល កាលិ រារាំងក៏ដោយ ក៏ព្រះនាង បានទ្រពិភពលោកដោយម្រាមព្រះហស្ថព្រះនាង ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1