តើលេខាមានប៉ុន្មានប្រភេទ ? ចូររៀបរាប់ពន្យល់ ឲ្យបានច្បាស់លាស់ផង ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

លេខា មាន៤ប្រភេទគឺ៖
- លេខាធិការផ្ទាល់ ត្រូវបានបង្កើតឡើងទៅតាមកម្រិត ដែលអាចធ្វើទៅបាន តាមមុខងាររបស់លេខាធិការ ដែលមាននៅតាមអង្គភាពតូចមួយ ឬស្ថិតនៅក្រោមការត្រួតពិនិត្យពីអង្គភាពធំណាមួយ ។
- លេខាធិការ ត្រូវបានបង្កើតឡើងទៅតាមកម្រិតព្រំដែននៃមុខងារ លេខាធិការកម្រិតនេះគឺ បង្កើតសម្រាប់ តែកិច្ចាការចាត់ចែងទៅលើផ្នែកការិយាល័យ ចំណុះផ្សេងៗអាចជ្រើសរើសឲ្យមាន តែម្នាក់ឬច្រើននាក់ក៏បាន ។
- លេខាធិការប្រតិបត្តិ ត្រូវបានបង្កើតឡើងឲ្យពេញលក្ខណៈនៃកិច្ចការរបស់លេខាធិការរដ្ឋបាល ដែលទាមទារយកបេក្ខជនណាដែលមានសមត្ថភាពខ្ពស់ ដើម្បីបំពេញកិច្ចការជាបុគ្គលិកប្រតិបត្តិ ។
- អគ្គលេខាធិការ គឺជាបុគ្គលម្នាក់ ឬសមូហភាពមួយក្រុមដែលធ្វើការ ក្រោមការត្រួតត្រានៃសមាជិកពេញសិទ្ធិម្នាក់ដែលមានមុខវិជ្ជាជីវៈនេះត្រឹមត្រូវ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ