Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើលិខិតបទដ្ឋានគតិយុត្តិរួមមានអ្វីខ្លះ? ចូររៀបរាប់។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

លិខិតបទដ្ឋានគតិយុត្តិរួមមាន៖

  • ព្រះរាជក្រម គឺជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់ប្រកាស់ឪ្យប្រើច្បាប់។
  • ព្រះរាជក្រឹត្យ គឺជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយអង្គព្រះមហាក្សត្រ សម្រាប់តែងចតាំងឧកញ្ញា និងចាប់ពីឧត្តមមន្រ្ដីឡើងទៅ។
  • អនុក្រឹត្យ គឺជាសេចក្ដីសម្រេចខ្ពស់បំផុតរបស់អង្គការានីតិប្រតិបត្តិ សម្រាប់អនុវត្តច្បាប់ ឬបង្កើតស្ថាប័ន។
  • ប្រកាស គឺជាសេចក្ដីសម្រេចរបស់ក្រសួង អន្តរក្រសួងដែលជាអង្គការនីតិប្រតិបត្តិដូចជាឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ជាដើម។
  • ដីកា គឺជាសេចក្ដីសម្រេចរបស់អំណាចតុលាការដែលចេញដោយចៅក្រមអគ្គព្រះរាជអាជ្ញា ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង។
  • សារាចរ គឺជាបទបញ្ញត្តិ ឬបទបញ្ជាមួយដែលអង្គការថ្នាក់លើបានលើកគោលការណ៍ឬវិធានការ ឬបកស្រាយលិខិតបទដ្ឋានអ្វីមួយដើម្បីជាប្រយោជន៍ឪ្យអង្គភាពថ្នាក់ក្រោមឳវាទ។
  • សារាចរណែនាំ គឺជាអត្ថបទគតិយុត្តមួយប្រភេសម្រាប់បញ្ជាឪ្យអនុវត្តនូវអត្ថបទច្បាប់ណាមួយឪ្យចំទិសដៅ និងខ្លឹមសារដែលចែងក្នុងអត្ថបទនោះ ឬជាបញ្ជាពីនាយករដ្ឋមន្ដ្រីដាក់ចុះមកឪ្យក្រសួង ស្ថាប័ននានា និងខេត្ត រាជធានី ក្រុង ជាដើម។
  • សេចក្ដីប្រកាស គឺជាអត្ថបទច្បាប់មួយប្រភេទមានលក្ខណៈទម្រង់ និងវិសាលភាពគតិយុត្តិ លំនាំប្រហាក់ប្រហែលនិងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែរ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1