Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើលទ្ធប្រជាធិបតេយ្យត្រូវបែងចែកជាប៉ុន្មាន ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

លទ្ធិប្រជាធិបតេយ្យត្រូវបែងចែកជា៣បែបដូចជា៖  

  • ប្រជាធិបតេយ្យបែបប្រធានាធបតីនិយមៈ ប្រជាធិបតេយ្យប្រភេទនេះ ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកផ្សេងៗពីគ្នាមួយគឺបោះឆ្នោតជ្រើសរើសសភា ឲ្យបង្កើតជាក្រុមនីតិបញ្ញាតិ្តសម្រាប់តាក់តែង និងអនុម័តច្បាប់ ។ មួយទៀតគឺបោះឆ្នោតជ្រើសរើសប្រធានាធបតី ឲ្យបង្កើតរាជរដ្ឋាភិបាលនិងធ្វើជាប្រមុខរដ្ឋសម្រាប់ប្រតិបត្តិតាមច្បាប់របស់សភា ។ រាជរដ្ឋាភិបាលជាប្រមុខរដ្ឋផង ជាអ្នកតំណាងប្រទេសជាតិផង ហើយរបបនេះគ្មាននាយករដ្ឋមន្រ្តីទេ ។ ក្នុងរបបនេះ អំណាចនីតិបញ្ញត្តិនិងអំណាចនីតិប្រតិបត្តិនៅដាច់ពីគ្នា ។
  • ប្រជាធិបតេយ្យបែបសភានិយមៈប្រជាធិបតេយ្យប្រភេទនេះប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើក ដើម្បីជ្រើសរើសសមាជិកសភា ។ ហើយសមាជិកសភា ក្នុងគណបក្សដែលឈ្នះត្រូវជ្រើសរើស នាយករដ្ឋមន្រ្តីឲ្យបង្កើតរដ្ឋាភិបាលនិងធ្វើជាប្រមុខរាជរដ្ឋាភិបាល ។ ក្នុងអំណាចនេះគ្មានប្រធានាធិបតីទេហើយអំណាចនីតិបញ្ញាត្តិនិងអំណាចនីតិប្រតិបត្តិ មិននៅដាច់ពីគ្នាដូចប្រជាធិបតេយ្យបែបប្រធានាធិបតីនិយមទេ ។
  • ប្រជាធិបតេយ្យបែបចំរុះ ប្រជាធិបតេយ្យប្រភេទនេះ​ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីតលើកផ្សេងៗពីគ្នាដូចប្រជាធិបតេយ្យបែបប្រធានាធិបតីនិយមដែរ ។ លើកទីមួយគឺបោះឆ្នោតជ្រើសរើសសភាហើយសមាជិកសភាក្នុងបក្សដែលឈ្នះគឺត្រូវជ្រើសរើសជា​ នាយករដ្ឋមន្រ្តីឲ្យបង្កើតរដ្ឋាភិបាលនិងធ្វើជាប្រមុខរាជរដ្ឋាភិបាល ។ លើកទីពីរគឺបោះឆ្នោតជ្រើសរើសប្រធានាធិបតីតំណាងប្រទេសជាតិទាំងមូល ។ ក្នុងរបបនេះមានទាំងនាយករដ្ឋមន្រ្តីនិងប្រធានាធិបតីដូចនេះក្រៅពីការគ្រប់គ្រង់និងការចាត់ចែងកិច្ចការក្នុងសង្គមប្រជាធិបតេយ្យបុគ្គលមួយរូបៗឬក្នុងជីវភាពនយោបាយប្រចាំថ្ងៃ ។ ហើយប្រជាធិបតេយ្យទាមទារឲ្យមនុស្ស មានអត្តចរិតល្អពោលគឺចេះអត់អោន​ចេះថ្លឹងថ្លែងចំពោះសេចក្តីត្រូវការ នៃក្រុមនានាតាមរយៈការចរចារការពិភាក្សាការអត់អោនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក​គឺជាការចាំសម្រាប់ដំណើរការល្អរបស់ប្រជាធិតេយ្យ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1