តើលក្ខណៈនៃភាវៈ “អនិច្ចំ ទុក្ខំ អនត្តា” មានន័យយ៉ាងដូចម្តេច? ចូរពន្យល់។
គ្រូបង្រៀន
Khmer
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ពាក្យ “អនិច្ចំ ទុក្ខំ អនត្តា” ជាពាក្យដែលគេប្រើប្រាស់សំរាប់បញ្ជាក់លក្ខណៈនៃភាវៈទូទៅ និងជាទស្សនៈមូលដ្ឋានទ្រទ្រង់លទ្ធិពុទ្ធនិយមហើយជាខ្លឹមសារធ្វើអោយលទ្ធិពុទ្ធនិយមមានតម្លៃផ្ទាល់ខ្លួនលើលទ្ធិដទៃទៀត។
- អនិច្ចំ៖ សេចក្តីមិទៀង ព្រោះមានការប្រែប្រួលជាធម្មតា (កើត ចាស់ វិនាសមិនទៀងទាត់)។
- ទុក្ខំ៖ ជាទុក្ខ ឬនាំមកនូវទុក្ខ ព្រោះមានការព្រួយលំបាក មិនចេះអស់ មិនចេះហើយ ឲ្យតែមានរូបនិងនាម គឺតែងតែមានទុក្ខជានិច្ច។
- អនត្តា៖ មិនមែនជារបស់ខ្លួន(ព្រោះមិនស្តាប់បង្គាប់ខ្លួន មិនលុះក្នុងអំណាចចិត្ត ឬមិនមានខ្លឹមសារ) រូប វេទនា សញ្ញា វិញ្ញាណ សុទ្ធតែមិនមែនជារបស់ខ្លួន។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ