តើលក្ខណៈទាំង១០យ៉ាងរបស់អ្នកដឹកនាំជាតិមានអ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
លក្ខណៈទាំង១០យ៉ាងរបស់អ្នកដឹកនាំជាតិៈ
- ពិសោធក្នុងកិច្ចការយូរ ចេះចាំរឿងរ៉ាវផ្សេងៗច្រើនដឹកការងាររាក់ជ្រៅធ្លាប់ឆ្លងកាត់បទពិសោធជីវីត និងការងារយូរមកហើយ ចេះអត់ធ្មត់មិនឈាមរាវដូចកូនក្មេង
- ចេះដឹងគោរពច្បាប់វិន័យបញ្ជាតិផ្សេងៗមានច្បាប់រដ្ឋធម្មនុញ្ញជាដើម មិនព្រមប្រព្រឹត្តល្មើសច្បាប់ និងទង្វើខាងកាយ វាចា ល្អប្រពៃណី មិនមានស្លាកស្នាម ឮខាងអំពើទុច្ចរិត
- មានចំណេះវិជ្ជាខ្ពង់ខ្ពស់ និងទូលំទូលាយ ស្តាប់បញ្ញា ស្គាល់សេចក្តីត្រូវការរបស់សង្គមដែលគ្រប់គ្រងនិងឆ្លៀវឆ្លាតក្នុងការដោះស្រាយបញ្ហា
- មានការចេះដឹងគោរពច្បាប់ គោលវិស័យទាំងច្បាប់គ្រប់គ្រងប្រទេសច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជាតិទាំងឡាយរួមមានសន្និសញ្ញ កតិកាផ្សេងៗ ដែលទាក់ទងនឹងរឿងនយោបាយ សង្គ្រាមសេដ្ឋកិច្ចសង្គមកិច្ច កិច្ចការវប្បធម៌ជាដើម
- មានការវៃឆ្លាត ពូកែក្នុងការរំងាប់អធករណ៍ ចំពោះការទាស់ទែងគ្នា ក្នុងសង្គមប្រកបដោយគតិបណ្ឌិត
- មានចិត្តស្រឡាញ់ធម៌ យកធម៌ជាធំ ស្រឡាញ់ការចេះដឹង ស្រឡាញ់ការពិត ចេះធ្វើខ្លួនឲ្យគេគោរព
- មានចិត្តសណ្តោដោយបច្ច័យបួន តាមមានតាមបាន មិនលោភមិនចងបានហួសឋានៈខ្លួនរស់នៅតាមធម្មតាសាមញ្ញមិនហ៊ឺហារ ស៊ីវីល័យហួសពីអ្វីដែលលើខ្លួន និងប្រទេសខ្លួនកំពុងមាន
- មានសុខភាពកាយ និងចិត្តបរិបូរ មិនងាយខឹង មិនមួម៉ង មិនតក់ស្លុតទោះជាមានហេតុការណ៍អ្វីៗ កើតឡើងក៏ដោយ
- មានសេចក្តីក្លាយហាយ រ៉ឺងប៉ុថនឹងធឹង ប្រកបដោយសម្បជញ្ញៈ
- មានភរិយាមានយាទល្អ ជ្រះល្អ ដឹងពីពិធីការ ដឹងពីសុជីវធម៌ក្នុងសង្គមមិនឆ្គង មិនឈ្លើយ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ