តើលក្ខខណ្ឌណាខ្លះ ដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែពីកំណើត ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
លក្ខខណ្ឌ ដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែរ
ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ
– កូនមានខាន់ស្លា ដែលកើតពីម្តាយ ឫ ឪពុកមានសញ្ជាតិខ្មែរ
– កូនឥតខាន់ស្លា ដែលកើតមកពីម្តាយ ឫ ឪពុកមានសញ្ជាតិខ្មែរ
– កូនដែលម្តាយឪពុកមិនទទួលស្គាល់កាលបើតុលាកាបានចេញសាលក្រមថា កូននោះពិតជាកើតពីម្តាយ ឫ ឪពុកដែលមាន សញ្ជាតិខ្មែ ។
ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
– កូនដែលកើតពីម្តាយ និងឪពុកបរទេសដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
– កូនដែលកើតពីម្តាយឪពុកមិនស្គាល់ និងកូនទើបនិងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
ត្រូវចាត់ទុកថាកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ។
– ស្ត្រី ឫ បុរសបរទេសដែលយកប្តី ឫ ប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទាសញ្ជាតិបានលុះត្រាតែស្ត្រីឫបុរស នោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ។
– ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ ។
– កូនដែលកើតពីម្តាយឪពុកបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ៧ ឆ្នាំ ។