តើលក្ខខណ្ឌណាខ្លះ ដែលច្បាប់សញ្ជាតិបានកំណត់ថា ពលរដ្ឋមានសញ្ជាតិខ្មែរពីកំណើត ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

លក្ខខណ្ឌដែលច្បាប់សញ្ជាតិ បានកំណត់ថាពលរដ្ឋមានសញ្ជាតិជាខ្មែរពីកំណើតគឺៈ
ក. ត្រូវបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីឪពុកម្តាយ ជាជនបរទេសដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីឪពុកម្តាយដែលមិនស្គាល់និងកូនដែលទើបនឹងកើតដែលគេរើសបានក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវចាត់ទុកថាកើតក្នុងព្រះរាជាណាចក្រកម្ពុជាដែរ
ខ. ត្រូវបានសញ្ជាតិខ្មែរទោះកើតនៅទីណាក៏ដោយ
- កូនមានខាន់ស្លាដែលកើតពីឪពុកឬម្តាយមានសញ្ជាតិខ្មែរ
- កូនឥតខាន់ស្លា ដែលកើតពីឪពុកឬម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់
- កូនដែលឪពុកម្តាយមិនទទួលស្គាល់បើតុលាការចេញសាលក្រមថាកូននោះពិតជាកើតពីឪពុកឬម្តាយមានសញ្ជាតិខ្មែរ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ