តើរឿងព្រះវេស្សន្តរស្ថិតនៅក្នុងជាតកណា ? ក្នុងជាតិទីប៉ុន្មាន ? ព្រះអង្គបានបរិច្ចាគអ្វីខ្លះ ? តើយល់ដូចម្តេចចំពោះការផ្តល់ទាននេះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

រឿងព្រះវេស្សន្តជាតក ស្ថិតនៅក្នុងទសជាតកគឹ ជាតិទីដប់ដែលសាងបារមីធ្វើទាន ។
ព្រះអង្គបានបរិច្ចាគគឺ៖
- ធនបរិច្ចាគ
- បុត្របរិច្ចាគ
- អង្គបរិច្ចាគ
- ភរិយាបរិច្ចាគ
- និងជីវិតបរិច្ចាគ ។
ចំពោះការបរិច្ចាគនេះយើងយល់ថា៖
- ធនបរិច្ចាគ ព្រះអង្គមានទ្រព្យជាកម្មសិទ្ធិច្រើនដាក់ទាន ការដាក់ទានមិនប្រកាន់វណ្ណៈ ពូជសាសន៍ ចាត់ទុកជាអ្នកមានទស្សនៈមនុស្សនិយម ។ ការដាក់ទានហាក់មានអត្តនោម័តដូចជា ការដាក់ទានដំរីបច្ច័យឲ្យអ្នកនគរកលិង្គរាស្រ្ត ដែលបង្កឲ្យមានវិបត្តិ ។
- បុត្របរិច្ចាគ និងភរិយាបរិច្ចាគ ជាទានមានជីវីត មានវិញ្ញាណមានមនោសញ្ចេតនា ។ នាំឲ្យប៉ះពាល់ដល់អារម្មណ៍ សញ្ចេតនា និងសិទ្ធិសេរីភាពអ្នកដទៃ ។
- ជីវីត និងអង្គបរិច្ចាគ ជាបរិច្ចាគផ្ទាល់នៃខ្លួន ព្រោះព្រះអង្គចាត់ទុកថាការលះបង់ទានកម្រិតខ្ពស់គ្មានជនណាអាចធ្វើបាន ។
ជារួមមក ព្រះវេស្សន្តរ ព្រះអង្គស្ថិតក្នុងជាព្រះពោធិសត្វនៅឡើយថាពុំមែនជាព្រះពុទ្ធ ដែលជាហេតុនាំឲ្យព្រះអង្គធ្វើការលះបង់ដោយលំបាក អត់ធ្មត់ព្យាយាមខ្លាំង ចំពោះអ្វីដែលទាក់ទងទៅនឹងសញ្ចេតនារបស់ព្រះអង្គ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ