Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើរូបអប្សរា ឬអប្សរាមានន័យដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

រូបអប្សរា ឬអប្សរាជារូបរបាំនៃទេពអប្សរាដែលមានប្រភពយកតាមគំរូនៃរបាំតន្រ្តី ដែលជារបាំព្រះរាជទ្រព្យរបស់ព្រះរាជាដែលមានតាំងពីយូរយារណាស់មកហើយដោយពុំទទួលអិទ្ធិពលពីបរទេសឡើយ ។ របំាតន្រ្តីនេះជារបាំដែលមានតម្លៃ ឬជារបាំមង្គលសម្រាប់លេងក្នុងពិធីបួងសួងថ្វាយអាទិទេព ឬថ្វាយដល់វិញ្ញាណក្ខន្ធព្រះរាជានានាដែលបានចូលទីវង្គត់ទៅហើយ ។ ដោយសារសំខាន់ និងតម្លៃនៃរបាំនេះគូផ្សំនិងលក្ខណៈប្រណិតនៃរបាំនេះផង ទើបគេឆ្លាក់លើជញ្ជាំងប្រាសាទនូវរូបរបាំនេះ ដែលមាននៅរហូតដល់សព្វថ្ងៃនេះ ។

រូបអប្សរាតំណាងនូវរបាំតន្រ្តីរបស់ព្រះរាជានេះហើយ ដែលគេតែងយល់ថារូបអប្សរាមានអត្តន័យតំណាងសិល្បះខ្មែរ  ។ ឆ្លុះបញ្ចាំងតាមរយៈរូបអប្សរា គេអាចយល់ពីចិត្តគំនិតរបស់ជនជាតិខ្មែរ​ថាជាជនជាតិមួយមានលក្ខណៈច្នៃប្រឌិត ទន់ភ្លន់សុភាពរាបសារនិងស្រឡាញ់សន្តិភាពជាទីបំផុត ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1