Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើរូបអប្បរាឬអប្សរាមានន័យដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

រូបអប្សរាឬអប្សរា ជារូបរបាំនៃទេពអប្សរាដែលមានប្រភពយកតាមគំរូនៃរបាំតន្រ្តីដែលជារបាំព្រះរាជទ្រព្យ​របស់ព្រះរាជា ដែលមានតាំងពីយូរយារណាស់មកហើយសដោយពុំទទួលលឥទ្ធិពលពីបរទេសឡើយ ។ របាំតន្រ្តីនេះជារបាំដែលមានតម្លៃ ឬជារបាំមង្គលសម្រាប់លេងក្នុងពិធីបួងសួងថ្វាយអាទិទេពឬថ្វាយដល់វិញ្ញាណក្ខន្ធព្រះរាជានានាដែលបានចលទីវង្គត់ ទៅហើយ​ ។ ដោយសារសំខាន់និងតម្លៃនៃរបាំនេះដែលមាននៅរហូតដល់សព្វថ្ងៃនេះ ។

រូបអប្សរាតំណាងនូវរបាំតន្រ្តីរបស់ព្រះរាជានេះហើយ ដែលគេតែងយល់ថារូបអប្សរាមានអន្តន័យតំណាងសិល្បះខ្មែរ ។ ឆ្លុះបញ្ចាំងតាមរយៈរូបអប្សរា គេអាចយល់ពីគំនិតរបស់ជនជាតិខ្មែរ ថាជនជាតិមួយមានលក្ខណៈច្នៃប្រឌិត ទន់ភ្លន់សុភាពរាបសារនិងស្រឡាញសន្តិភាពជាតិបំផុត ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1