តើរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើអ្វីខ្លះ ដើម្បីឲ្យផលិតផលក្នុងស្រុកមានដំណើការទៅមុខបានល្អ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ដើម្បីឲ្យផលិតផលក្នុងស្រុកមានដំណើការទៅមុខបានល្អ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើ ៈ
– បង្កើនផលិតផលក្នុងស្រុក ប្រកបដោយគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងអន្តជាតិ
– ផលិតកម្មឲមានស៊ីសង្វាក់រវាងការផ្គត់ផ្គង់ និងតម្រូវការ
– ស្វែងរកទីផ្សារនានាដើម្បីលក់ផលិតផល និងរកអ្នកវិនិយោគទុនឲបានច្រើន
– អប់រំ និងផ្សព្វផ្សាយជាដល់ប្រជាពលរដ្ឋឲនាំគ្នាគាំទ្រ ប្រើប្រាស់ និងទិញផលិតផលក្នុងស្រុកឲបានច្រើន ដើម្បីលើកទឹកចិត្ត ដល់អ្នកផលិត
– កាត់បន្ថយការនាំចូលផលិផលបរទេស និងប្រើប្រាស់ផលិតផលបរទេស
– បណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលអ្នកជំនាញលើបច្ចេកទេសផលិត
-អប់រំដល់ផលិតករឲចេះស្រាវជ្រាវពី ស្ថានភាព ជីវភាពប្រជាពលរដ្ឋ ឲចេះស្វែងយល់ពីតម្រូវការពិតប្រាកដរបស់ពួកគេ
– ផលិតករចេះកែច្នៃនូវផលិតកម្មរបស់ខ្លួនឲបានល្អប្រសើរ
– ពង្រឹងច្បាប់ (ច្បាប់ពាណិកម្ម វិនិយោគ កម្មសិទ្ធបញ្ញាជាដើម)
– ការពាសុវត្ថិភាពអ្នកវិនិយោគទុន កម្មករ និងសមិទ្ធផល
– បង្កើតក្រុមត្រូវពិនិត្យផលិតផល
– ត្រូវមានការឃោសនា ផ្សព្វផ្សាយដើម្បីជម្រុញផលិតកម្មឲបានកាន់តែប្រសើរ
– កសាងហេដ្ឋារចនាសម្ព័ន្ធ ឲបានគ្រប់ទីកន្លែង ដើម្បីសម្រួលក្នុងដំណឹកជញ្ជូន និងសេវាកម្មផ្សេងៗ ។