តើរាជធានីអង្គរ កសាងប៉ុន្មានលើក ? ចូររៀបរាប់ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
រាជធានីអង្គរកសាងចំនួន៤លើក គឺ
១. លើកទី១៖ កសាងក្នុងរាជព្រះបាទយសោវម៌្មទី១ឆ្នាំ៨៨៩-៨៩៩ ដែលមានភ្នំបាខែងជាស្នូលនៃរាជធានីហៅថា រាជធានីអង្គរទី១។
២. លើកទី២៖ កសាងក្នុងរាជព្រះបាទសូររ្យវម៌្មទី១ឆ្នាំ១០១០-៥០ ដែលមានប្រាសាទតាកែវជាស្នូលរាជធានីតែដោយសារត្រូវរន្ទះបាញ់ (ធ្វើពុំទាន់រួច) ក៏បោះបង់ចោល។
៣. លើកទី៣៖ កសាងក្នុងរាជព្រះបាទឧទយាទិត្យវម៌្មទី២១០៥០-៦៦ ដែលមានប្រាសាទបាភួ ជាស្នូលនៃរាជធានី ហៅថា រាជធានីអង្គរទី២។
៤. លើកទី៤៖ កសាងក្នុងរាជព្រះបាទជ័យវម៌្មទី៧ឆ្នាំ១១៨១-១២២០ ដែលមានប្រាសាទបាយ័ន ជាស្នូលនៃរាជធានី ហៅថា រាជធានីអង្គរទី៣។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ