តើរាជធានីព្រះអង្គនៅឯណា ? ហើយក្នុងរាជ្យរបស់ព្រះអង្គ ប្រជារាស្រ្តនិងសង្គមមានលក្ខណៈដូចម្តេចដែរ ?
គ្រូបង្រៀន
History
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ឃុនហ្លួងព្រះស្តេចកន បានឡើងសោយរាជ្យនៅឆ្នាំ ១៥១២ ដែលមានរាជធានីនៅចន្លោះត្បូងឃ្មុំ និងបាភ្នំត្រង់ភូមិស្រឡប់ពិជ័យ ដែលទ្រង់ប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ ដែលកសាងនៅឆ្នាំ ១៥១៤ ។ក្នុងរាជរបស់ទ្រង់ ប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ហើយជនបរទេសជាច្រើន បានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្ម ។
ព្រះអង្គបានបោះពុម្ពប្រាក់ស្លឹង រូបនាគ ( កាក់ ) លើកដំបូងនៅកម្ពុជា ឲ្យប្រជាជនប្រើប្រាស់ពេញផ្ទៃប្រទេសដើម្បីសំរួលក្នុងវិស័យពាណិជ្ជទាំងក្នុង និងក្រៅប្រទេស ។ ប្រជារាស្រ្តមានជីវភាពខ្ពស់ជាងមុន ដោយមានវិធានការមួយចំនួនរបស់ស្តេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយវិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌឲ្យមានលក្ខណៈធូរជាងមុន ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ