Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើរបាំល្ខោនយីកេមានប្រវត្តិនិងដើមកមណើតមកពីណា ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
2 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

របាំល្ខោនយីកេ មានដើមកំណើតមកពីជ្វា រឹមកពីម៉ាឡាយូដែលជាអ្នកកាន់សាសនាឥស្លាម នៅក្នុង​ប្រទេស ឥណ្ឌូនេស៊ីហើយបាននាំយកមកប្រទេសកម្ពុជានៅក្នុងស.វទី៩ តាមរយៈព្រះរាជាខ្មែរមួយអង្គព្រះនាមព្រះបាទជ័យវ័រ្មនទី២ ។ មុនពេលព្រះអង្កទ្រង់ឡើងគ្រងរាជ្យទ្រង់ បានយយាងទៅគង់នៅឯប្រទេសជ្វាអស់រយៈពេលយ៉ាងយូរ ។ លុះទ្រង់យាងត្រលប់មកមាតុភូមិវិញ ទ្រង់បាននាំយករបៀបស្ថាបនាជាតិដោយបរិក្ខាផ្សេងៗមកកែច្នៃប្រើប្រាស់នៅក្នុងប្រួទេសខ្លួនដូចជា របៀបធ្វើសំពៅសមុទ្ទ និងរបាំយីកេជាដើម ។

ប្រភពមួយទៀតបានពោលថារបាំយីកេបាននាំយកមកកចូលក្នុងប្រទេសកម្ពុជាយើងតាំងពីស.វទី ១៣មកម្ល៉េះ តាមរយៈពួកចម្ប៉ាយកមកពីប្រទេសជ្វារឺប្រទេសម៉ាឡាយូ ដើម្បីរាំថ្វាយស្តេច្មែរទតជារឿយៗព្រោះពេលនោះពួកចាម​ ស្ថិតនៅចំណុះក្រោមអាណាព្យាបាលរបស់ខ្មែរយើង ។ ហេតុនេះហើយ បានជាខ្មែរយើងច្នៃប្រឌិតរចនាបញ្ចូលបន្ថែមទៀតនូវបែបទសិល្បៈរបស់ខ្មែរជាច្រើន ក្នុងការបង្កើតរបាំយីកេនេះឡើងដើម្បីលេងនៅពេលបុណ្យទានម្តងៗរឺពេលលំហែពីការងារស្រែចំការក្នុងការបំបាត់នូវការនឿហត់ និងជាឱកាសជួបជុំគ្នា ប្រមូលកំលាំងសាមគ្គីរវាងអ្នករួមស្រុក រួមភូមិ ធ្វើទានកុសលរៀងៗខ្លួនក្នុងការកសាងសមិទ្ធិលផលអ្វី មួយសំរាប់ស្រុកភូមិរបស់ខ្លួនជាដើម ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1