Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើរបាំប្រពៃណីនិងរបាំប្រជាប្រិយខ្មែរមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ? ចូររកឧទាហរណ៍ពីររបាំនីមួយៗអោយបានចំនួនប្រាំ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពន្យល់ន័យរបស់ពាក្យ

ក. របាំប្រពៃណីៈ គឺជារបាំដែលសំដែងជាផ្លូវការ មានតំាងពីបុរាណកាល ហើយជារបាំរាំទៅតាមក្បួនខ្នាត

ខ​.​ របាំប្រជាប្រិយ៍ៈ គឺជារបាំដែលប្រជាជននិយមចូលចិត្តធ្វើទៅតាមតំបន់ ដែលពួកគេរស់នៅ ។

 លក្ខណៈខុសគ្នា

ក. របាំប្រពៃណីគឺៈ

  • ហាត់រៀនតាមក្បួនខ្នាត
  • ទាក់ទងនឹងជំនឿសាសនា
  • ឧបករណ៍ភ្លេងបែបបុរាណ
  • មានទីតាំងពិសេសសំរាប់សំដែង
  • សសំលៀកបំពាក់និងគ្រឿងអលង្ការបុរាណ
  • មានកម្មវិធីសំដែងច្បាស់លាស ។

ខ. របាំប្រជាប្រិយគឺៈ

  • មានការធ្វើគ្រប់តៗគ្នា
  • មានក្ខណៈផ្លូវការ ( លក្ខណៈជាតិ )
  • មានការទាក់ទងជីវភាពរស់នៅ
  • មានឧបករណ៍ភ្លេងចំរុះ
  • មានទីតាំងសំដែងសាមញ្ញ
  • មានសំលៀកបំពាក់តាមការនិយមចូលចិត្ត
  • មានការលេងតាមឱកាសផ្តល់អោយ
  • មានលក្ខណៈតាមតំបន់ ។

ឧទាហរណ៍

របាំប្រជាប្រពៃណីៈ មានរបាំជូពរ របាំទេពមនោរម្យ របាំអប្សរារបាំសុវណ្ណមច្ឆា របាំមណីមេខលា… ។

របាំប្រជាប្រិយៈ មានរបាំត្រុដិ របាំក្ងោក របាំគោះអង្រែ របាំស្នែង ទន្សោង របាំគោះត្រឡោក របាំបេះក្រវាញ របាំទាញព្រ័ត របាំនេសាទ…ជាដើម ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1