តើរបាយប្រជាជនកម្ពុជាស្មើគ្នាដែរឬទេ? ព្រោះអ្វី? តើដង់ស៊ីតេប្រជាជនខ្ពស់ជាងគេនិងទាបជាងគេនៅមានតំបន់ណាខ្លះនៃប្រទេសពីព្រោះអ្វី?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
របាយប្រជាជនកម្ពុជាមិនស្មើគ្នាទេពីតំបន់មួយទៅតំបន់មួយដូចជាតំបន់វាលទំនាបានដង់ស៊ីតេប្រជាជនប្រមាណ ២៦១នាក់ក្នុងមួយគីឡូម៉ែត្រការ៉េតំបន់ទន្លេសាប ៦៤នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ តំបន់ឆ្នេរសមុទ្រ ៥៦នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ តំបន់ភ្នំនិងខ្ពង់រាប ២២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ។ នៅច្រើនជាងគេព្រោះជាតំបន់សំបូរដីមានជីជាតិ ផ្លូវទឹក ត្រី ដែលជាលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការរស់នៅ ។
តំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ គឺរាជធានីភ្នំពេញ ៤៥១៦នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ និងទាបជាងគេគឹតំបន់ខ្ពស់រាបនិងតំបន់ភ្នំមាន ២២ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ។
ភ្នំពេញមានដង់ស៊ីតេខ្ពស់ជាងគេព្រោះ៖
- មជ្ឈមណ្ឌលនយោបាយ
- មជ្ឈមណ្ឌលសេដ្ឋកិច្ចៈ បណ្តុំពាណិជ្ជកម្ម , ហិរញ្ញវត្ថុ , ធនាគារ , ទីផ្សារ
- មជ្ឈមណ្ឌលឧស្សាហកម្មៈ បណ្តុំរោងចក្រ សហគ្រាស និងកម្មករ
- បណ្តុំគមនាគមន៍ៈ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស
- មជ្ឈមណ្ឌលវប្បធម៌ៈ ចម្រុះជាតិសាសន៍ សាសនា សារៈមន្ទីរជាតិ ព្រះបរមរាជវាំង
តំបន់មានដង់ស៊ីតេទាបជាងគេ គឹតំបន់ភ្នំនិងខ្ពង់រាបព្រោះ៖
- កង្វះផ្លូវគមនាគន៍ (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស)
- កង្វះប្រព័ន្ធធារាសាស្រ្តក្នុងការអភិវឌ្ឍកសិកម្ម
- តំបន់នេះសំបូរជំងឹគ្រុនចាញ់
- មិនសំបូររោងចក្រ ឧស្សាហកម្ម
- កង្វះខាតសេវាកម្មសង្គមៈ សាលារៀន មន្ទីរពេទ្យ ទីផ្សារ…។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ