តើរបបមាតាធិបតេយ្យបានជះឥទ្ធិពលដូចម្តេចខ្លះដល់វិស័យផ្សេងៗនៃសង្គមខ្មែររហូតបច្ចុប្បន្ន? ចូរលើកឧទាហរណ៍ ជាក់ស្តែងមកបញ្ជាក់។
គ្រូបង្រៀន
អក្សរសាស្រ្តខ្មែរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ដោយសង្គមខ្មែរបានចាត់ទុកស្ត្រីភេទជាធំនៅក្នុងសង្គមនិងក្នុងគ្រួសារតាំងពីបុរាណកាលមកនោះ របបមាតាធិបតេយ្យ បានចាក់ឫសយ៉ាងរឹងមាំនិងជះឥទ្ធិពលលើវិស័យផ្សេងៗ នៃសង្គមខ្មែររហូតដល់បច្ចុប្បន្ន ដូចជា៖
វិស័យគ្រួសារ
- បុរសត្រូវចូលស្តីដណ្តឹងនារី
- ត្រូវរៀបការនៅផ្ទះខាងស្រី ហើយបំរើផ្ទះខាងស្រី។
វិស័យសង្គម
- រាប់រកខ្សែស្រឡាយខាងម្តាយ
- ច្រើនដាក់ឈ្មោះស្ត្រីមុខបុរស។ ឧ.ម្តាយឪពុក ជីដូនជីតា។
- ឈ្មោះភូមិកំណើត ប្រទេសជាតិ សុទ្ធតែរបស់ស្ត្រី។ ឧ.មាតុភូមិ មាតុប្រទេស ភូមិប្រទេសខាងម្តាយ។
វិស័យរដ្ឋបាល
- មេស្រុក មេឃុំ មេភូមិ មេទ័ព មេចោរ មេក្រុម មេបញ្ជាការ…។
វិស័យកសាង
- មេដំបូល មេជាង មេបង្អួច មេសោរ…។
វិស័យអប់រំ
- ស៊ូស្លាប់បា កុំឱ្យស្លាប់មេ
- ទំនៀមទម្លាប់ប្រពែណី
១.ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត
២.ពិធីឡើងផ្ទះ មេផ្ទះ
៣.ពិធីអាពាហ៍ពិពាហ៍ “តោងស្បៃកូនស្រីចូលម្លប់”
៤.ពិធីចូលម្លប់។
វិស័យសិល្បៈ
- ប្រាសាទមេបុណ្យ
- ភ្នំប្រុស ភ្នំស្រី “បញ្ជាក់ថា ភ្នំស្រីខ្ពស់ជាងភ្នំប្រុស ឬស្រីមានប្រៀបជាងបុរស។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ