តើរដ្ឋាភិបាលមានភារកិច្ចធ្វើអ្វីខ្លះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
រដ្ឋាភិបាលមានភារកិច្ច ដូចជា
- ការពាររដ្ឋធម្មនុញ្ញ
- ធ្វើឲ្យប្រជាពលរដ្ឋមានភាពស្មើគ្នា និងមានតម្លៃដូចគ្នា
- លុបបំបាត់ចោលឲ្យអស់ នូវរាល់ការកេងប្រវ័ញ្ចទ្រព្យសម្បត្តិសាធារណៈឬឯកជន
- ទប់ស្កាត់ការបែងចែកវណ្ណៈនិងការរើសអើងនៅក្នុងសង្គម
- អនុវត្តន៍ច្បាប់ផ្សេងៗដែលបានអនុម័តដោយអង្គការនីតិប្បញ្ញត្តិ
- កំណត់ និងអនុវត្តន៍កម្មវិធីនយោបាយរបស់រដ្ឋស្របតាមររដ្ឋធម្មនុញ្ញ
- ទទួលស្គាល់សិទ្ធិអំណាចស្របច្បាប់របស់ពលរដ្ឋគ្រប់រូប
- មានសិទ្ធិអំណាចចរចា ធ្វើទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌ ជាមួយបរទេស
- ការពារកិត្យានុភាពជាតិ ធានាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈ
- យកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ
- ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី រក្សាការពារទំនៀមទម្លាប់និងប្រពៃណីល្អរបស់ជាតិ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ