តើរដ្ឋបាលកណ្តាលមានប៉ុន្មាន ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
រដ្ឋបាលកណ្តាលមានពីរលំដាបគឺៈ
ថ្នាក់រដ្ឋាភិបាលៈ មានទីស្តីការគណៈរដ្ឋមន្រ្តីដែលជាទីតាំងការិយាល័យរដ្ឋបាលរបស់រដ្ឋ ដែលមាននាយករដ្ឋមន្រ្តីជាអ្នកដឹកនាំការងាររបស់ទីស្រ្តីការគណៈរដ្ឋមន្រ្តី ។ រដ្ឋមន្រ្តីជាអ្នកដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ។ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី មានអំនាចធ្វើសេចក្តីសម្រេចក្នុងគ្រប់វិស័យទាំងអស់របស់ក្រសួង និងក្នុងសកកម្មភាពវិនិយោគទុន ពាណិជ្ជកម្ម ធនាគារការធានារ៉ាប់រង និងផ្នែកសេដ្ឋកិច្ច
ថ្នាក់ក្រសួង និងរដ្ឋលេខាធិការដ្ឋានៈ មានរដ្ឋមន្រ្តី ឬរដ្ឋលេខាធិការជាប្រធានស្ថាប័ន ជាអ្នកគ្រប់គ្រងមន្រ្តីភ្នាក់ងាររាជការដែលនៅក្រោមឱវាទ ។ ក្រសួងនីមួយៗចែកជាៈ
- ខុទ្ទកាល័យៈជាលេខាធិការដ្ឋានផ្ទាល់ ឬជាសេនាធិការដ្ឋានផ្ទាល់របស់ក្រសួង ឬរដ្ឋលេខាធិការ
- ផ្នែករដ្ឋបាល ចែកចេញជានាយកដ្ឋាន ឬការិយាល័យ ។ក្រុមនេះ ជាអ្នកបច្ចេកទេស ឬឯកទេសសម្រាប់រៀបចំផែនការ គម្រោងការរបស់ក្រសួង និងជាសសរទ្រូងរបស់ក្រសួងឬរដ្ឋលេខាធិការដ្ឋាន
- ក្រុមអធិការកិច្ចៈ មាននាទីជាអ្នកតាមដានត្រួតពិនិត្យលើការងារបច្ចេកទេស ការងារថវិការរបស់មន្រ្តីទំាងអស់នៅក្នុងក្រសួង
- ផ្នែកទីប្រឹក្សាៈ ជាអ្នកផ្តល់យោបល់លើគម្រោងការផ្សេងៗ មុននឹងប្រធានស្ថាប័នធ្វើសេចក្តីសម្រេចចិត្ត ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ