តើម៉ាក់ម៉ាកើតឡើងតាមវិធីប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូររៀបរាប់។
គ្រូបង្រៀន
លោកគ្រូ អ៊ី
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ម៉ាក់ម៉ាអាចកើតឡើងតាមវិធី ៣យ៉ាង គឺពេលសិលាទទួលរងកម្តៅ ពេលសម្ពាធថយចុះ និងសិលាផ្លាស់ប្តូរសមាសធាតុផ្សំ។
- សីតុណ្ហភាពៈ កំណើតសីតុណ្ហភាពនៅក្នុងសំបកផែនដីអាចបណ្តាលអោយរ៉ែក្នុងសិលារលាយ។ រ៉ែផ្សេងគ្នារលាយនៅសីតុណ្ហភាពខុសគ្នាដូច្នេះរ៉ែខ្លះអាចរលាយ រ៉ែខ្លះទៀតមិនរលាយ។
- សម្ពាធៈ សម្ពាធខ្លាំងក្នុងផែនដីធ្វើអោយរ៉ែស្ថិតក្នុងលក្ខណៈរឹង បើគ្មានសម្ពាធក្តៅរុលឡើងមកជិតផ្ទៃលើ សម្ពាធត្រូវបានថយចុះ ហើយរ៉ែអាចរលាយបាន។
- សមាសធាតុផ្សំៈ ពេលខ្លះសារធាតុរាវ ដូចជាទឹកនិងឧស្ម័នកាបូនិច ជ្រៀតចូលក្នុងសិលាកំពុងជិតរលាយ។ សារធាតុទាំងនេះបញ្ចុះចំនុចរលាយនៃសិលា ហើយកកើតជាម៉ាក់ម៉ា។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ