តើមេអំបៅពណ៌ស្រអាប់កកើតឡើងនៅតំបន់ឧស្សាហកម្មនៃទ្វីបអឺរ៉ុបរបៀបម្ដេច?
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

កាលពីមុន មិនមានរោងចក្រ ទេសភាពនៅទីនោះមានពណ៌បៃតង មេអំបៅមានពណ៌បៃតង លឿង អាចរស់នៅបន្លំខ្លួនទៅនឹងផ្កាឬស្លឹកឈើបាន ហើយបក្សីមិនសូវមើលរឃើញវាទេ ។ តែក្រោយមកដោយសារផ្សែងចេញពីរោងចក្រ ដើមឈើនិងស្លឹកឈើគ្របដណ្តប់ដោយធ្យូងពណ៌ខ្មៅ ។ មេអំបៅពណ៌បៃតង ឬលឿងក៏ក្លាយជាចំណីបក្សី ព្រោះបក្សីងាយនឹងមើលឃើញវា។ពេលនោះមានមុយតាស្យុងកើតឡើង ហើយបង្កើតមេអំបៅប្រផេះ ។ មេអំបៅពណ៌ប្រផេះអាចបន្សំនឹងការរស់នៅក្នុងមជ្ឈដ្ឋានពណ៌ប្រផេះ ដោយបក្សីមើលវាមិនសូវឃើញ ដូច្នេះមេអំបៅប្រផេះរស់រានមានជីវិត ហើយបន្តពូជ ។យូរឆ្នាំកន្លងមកគេឃើញភាគច្រើននៃមេអំបៅមានពណ៌ប្រផេះ ឬពណ៌ស្រអាប់។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ