Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើមូលហេតុអ្វីបានជាព្រះបាទពញាយ៉ាតចាកចេញចោលក្រុងអង្គរ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

មូលហេតុដែលនាំឲ្យព្រះបាទពញាយ៉ាត ចាកចោលក្រុងអង្គរ ព្រោះ​៖

  • កត្តាប្រជាជនៈ នៅក្នុងចម្បាំង សៀមបានសម្លាប់ និងកៀរប្រជាជនខ្មែរនៅតំបន់អង្គរស្ទើរអស់រលីង ។ ដូចនេះប្រជាជននៅតំបន់អង្គរដែលសល់តិចតួច មិនអាចការពារក្រុងអង្គរបានតទៅទៀត ។​ ប្រជារាស្រ្តខ្លះភៀសខ្លួនចេញពីតំបន់អង្គរ ។
  • កត្តាសេដ្ឋកិច្ចៈ ​ដោយសារតែសង្គ្រាមផ្ទៃក្នុង និងសង្រ្គាមជាមួយពួកសៀម បានបំផ្លិចបំផ្លាញសង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ បារាយណ៍ ប្រឡាយ ផ្លូវថ្នល់ ទំនប់ ធារាសាស្រ្ត ខ្ទេចខ្ទីអស់ដែលមិនអាចស្តារការខូចខាតបាន
  • កត្តាភូមិសាស្រ្តៈ ក្រុងអង្គរនៅជិតក្រុងអយធ្យាមានចម្ងាយតែ៤០០គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ ។ ដូច្នេះពួកសៀមនឹងអាចវាយលុកចូលក្រុងអង្គរម្តងទៀត
  • កត្តាឥទ្ធិពល( កម្លាំង )ៈ ខ្មែរចុះខ្សោយទាំងផ្នែកកម្លាំងកាយ ( ប្រជាជន ) ទំាងកម្លាំងចិត្ត ( ស្មារតី ) បាត់បង់ជំនឿលើខ្លួនឯងរីឯសៀមពង្រីកទឹកដីទូលំទូលាយ ពង្រីកអំណាចនិងបង្កើនកម្លាំង ( ប្រជាជន ) ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1